ប្រដាល់៖ ​បើ​តាម​ការ​លើក​ឡើង​របស់​ការ​សែត​អង់គ្លេស The Telegraph បាន​ឲ្យ​ដឹង​ថា ​ជំនួប​រវាង​កីឡាករ​ប្រដាល់​មិនទាន់​ស្គាល់​ចាញ់​ដូចគ្នា​គឺ Anthony Joshua ហើយ​នឹង Joseph Parker បាន​ដាក់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​ដូចគ្នា ហើយ​វា​ក៏​ជា​ការ​ប្រកួត​ដ៏​ធំ​លើកដំបូង​ផង​ដែរ​ក្នុង​ឆ្នាំ២០១៨ នេះ។

​​អ្នក​ប្រដាល់​សញ្ជាតិ​នូវែលហ្សេឡង់​ Parker ដែល​បច្ចុប្បន្ន​មាន​វ័យ ២៦​ឆ្នាំ​រូប​នេះ​ បាន​ដាក់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​របស់​ខ្លួន​គឺ​របស់​ស្ថាប័ន WBO ចំណែក​ឯ Joshua ដែល​មាន​វ័យ ២៨​ឆ្នាំ​បាន​ដាក់​ខ្សែក្រវាត់ WBA និង IBF ដែល​ជា​ការប្រកួត​ដ៏​សម្បើម​មួយ​នៅ​ដើម​ឆ្នាំ២០១៨។​ ​ដោយឡែក​ឯ​កាលបរិច្ឆេទ​វិញ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ចុងខែ​មិនា​នេះ​នៅ​លើ​សង្វៀន​ប្រដាល់​ប្រទេស​វែ​លក្នុង​កីឡដ្ឋាន Cardiff’s Principality ជា​កន្លែង​ដែល Joshua គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ការពារ​ខ្សែក្រវាត់​ខ្លួន WBA, IBF និង IBO ពេល​ជួប Carlos Takam របស់​បារាំង​កន្លងទៅ​នៅ​ឆ្នាំ២០១៧។

​​ការប្រកួត​រវាង​អ្នក​ទាំងពីរ​នឹង​ត្រូវ​ផ្សាយ​លើ​ទូរទស្សន៍​កីឡា​ល្បី​របស់​ពិភពលោក Sky Sport Box Office ខណៈ​ដែល​ជុំវិញ​តម្លៃ​ខ្លួន​វិញ​ត្រូវ​បាន​អ្នកការ​សែត​ជាន់ខ្ពស់​របស់ Daily Telegraph លោក Jamie Pandaram បាន​បង្ហើប​ឲ្យ​ដឹង​ថា ​សម្រាប់ Joseph Parker ទទួល​បាន​មិន​ក្រោម ៣០​លាន​ក្នុង​ការ​ប្រកួត ហើយ Joshua វិញ​អាច​ច្រើនជាង ៤៥​លាន​ដុល្លារ តែ​សម្រាប់ Parker វិញ​នេះ​ជា​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​របស់​គេ​មិន​ធ្លាប់​មាន​ពីមុខ​មក៕
Via: bayon