ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​អាល្លឺម៉ង់ Marcel Kittel បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី​6 នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tirreno-Adriatico បន្ទាប់ពី​ប្រជែង​ឈ្នះ Peter Sagan នៅ​ចំណុច​ចុងក្រោយ​។

ការប្រកួត​ដំណាក់កាល​ទី6 លើ​ចម្ងាយ​ផ្លូវ 153km Marcel Kittel និង​កីឡាករ​ស្លូ​វ៉ា​គី Peter Sagan បាន​ប្រជែង គ្នា​យ៉ាង​ស្វិតស្វាញ​នៅ​ចំណុច​ចុងក្រោយ តែ​កីឡាករ​របស់​ក្រុម Katusha, Marcel Kittel ជា​អ្នក​មកដល់​ទី​ព្រ័ត្រ​មុន​ប្រើថេរវេលា 3ម៉ោង 49នាទី 54វិនាទី តាម​ពីក្រោយ​ដោយ Peter Sagan និង​លេខ3 កីឡាករ​អា​ហ្ស​ង់​ទីន Maximiliano Richeze​។ យ៉ាងណាក៏ដោយ​ក្រោយ​ចប់​ដំណាក់កាល​ទី6 នេះកីឡាករ​របស់​ក្រុម Team Sky សញ្ជាតិ​ប៉ូឡូញ Michal Kwiatkowski ជា​អ្នកគ្រប់គ្រង​តារាង​ថេរវេលា​រួម​ទោះបី​បញ្ចប់​ដំណាក់កាល​នៅ​លេខ16 ក៏ដោយ ពោល​គឺ​មាន​ថេរវេលាសរុប​ល្អ​ជាងគេ 25ម៉ោង 21នាទី 22វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​របស់​ក្រុម BMC Racing សញ្ជាតិ​អ៊ីតាលី Damiano Caruso យឺត​ជាង 3វិនាទី និង កីឡាករ​អេ​ស្ប៉ា​ញ Mikel Landa របស់​ក្រុម Movistar យឺត​ជាង 23វិនាទី​។ ​ដំណាក់កាល​ទី7 ថ្ងៃនេះ​មាន​ចម្ងាយ​ផ្លូវ 21.5km ជា​ដំណាក់កាល​ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន​៕

Via: Bayon