អតីត​អ្នក​កីឡាកាស CM Punk ​បាន​ប្រកាស​ថា គេ​នឹង​ឡើង​វាយ​នៅ​សង្វៀន​ក្បាច់គុន​​​ចម្រុះ​ដ៏​ល្បី UFC ជា​លើក​ទី​ពីរ​ នៅ​ថ្ងៃ​ទី ៩ ខែ មិថុនា ឆ្នាំ ២០១៨​ខាង​មុខ​ម្ដង​ទៀត។

​​កីឡាករ​វ័យ​៣៩​ឆ្នាំ ដែល​មាន​ឈ្មោះ​ពិត Phil Brooks បាន​សម្រេច​ចាកចេញ​ពី​សង្វៀន​កីឡាកាស មក​វាយ​ក្នុង​ទ្រុង​កាល​ពី​ឆ្នាំ​២០១៤។ ប៉ុន្តែ​ប្រកួត​របស់​គេ​ដំបូង​នៅ UFC បាន​ចាញ់​ក្រោម​ដៃ​កីឡាករ Mickey Gall ត្រឹម​តែ​២​នាទី​ក្នុង​ទឹក​ទីមួយ​ កាល​ពី​ឆ្នាំ​២០១៦។

ការ​បរាជ័យ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​មតិ​រិះគន់​ជា​ច្រើន​ ចំពោះ​ខាង UFC​ ចុះ​កុងត្រា​​ជាមួយ CM Punk ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ពី​មុន​មក​សោះ​ក្នុង​​ប្រដាល់​ក្បាច់​គុន​ចម្រុះ​នេះ។ ប៉ុន្តែ​​ប្រធាន​ផ្គូផ្គង​បាន​សម្រេចចិត្ត​ឲ្យ Punk ឡើង​វាយ​ជា​លើក​ទី​២ នៅ UFC225 ដែល​រៀបចំ​នៅ​ស្រុក​កំណើត​របស់​គេ​​ទីក្រុង Chicago៕ ​​​

From: Sabay