​កីឡាករ​វាយ​ហ្គោល Kevin Na ឈី​ប​មួយ​លើក​ប្រមាណ ៩០ហ្វី​ត​បញ្ចូល​ឡូ​បាន​យ៉ាង​ល្អ​នៅ​ឡូ​ទី១៨ ដើម្បី​បញ្ចប់​នូវ​លទ្ធផល 8 under par 62 នាំមុខ​រួម​ក្នុង​ការប្រកួត​ពានរង្វាន់ Fort Worth Invitational ។

​ការប្រកួត Fort Worth Invitational មាន​ទឹក​ប្រាក់​រង្វាន់ ៧​លាន ១​សែន​ដុល្លារ​អាមេរិក​ស្ថិត​ក្នុង​ក្រប​ខណ្ឌ PGA Tour ដែល​រៀបចំ​ធ្វើឡើង​នៅ Colonial Country Club កីឡាករ Charley Hoffman ជា​អ្នកធ្វើ​បាន​ល្អ​លំដាប់​ទី២ ជាមួយ​នឹង 7 under par 63 នាំមុខ 1 stroke ទៅលើ​កីឡាករ ៤រូប​ផ្សេងទៀត​ដូចជា Grillo សញ្ជាតិ​អា​ហ្ស​ង់​ទិន, កីឡាករ Billy Hossler, កីឡាករ Putnam និង​កីឡាករ​វេ​ណេ​ហ្ស៊ូ​អេ​ឡា Jhonattan Vegas លេខ៦៤ ធ្វើបាន 6 under par 64 ដូចៗ​គ្នា។​ ​ដោយឡែក​ឯ​កីឡាករ​ម្ចាស់​ការពារ​តំណែង​ជើងឯក Kevin Kisner លេខ២៧ ពិភពលោក​វិញ​ ធ្វើ​មិន​បានល្អ​ឡើយ​ដោយ​ឈរ​នៅ​លេខ៨៨ រួមមាន​ត្រឹមតែ 2 level par 72 ប៉ុណ្ណោះ៕