ខ្សែបម្រើ Timothy Weah របស់ក្រុមSt Germainត្រូវបានក្លឹបCeltic ខ្ចីជើងរយៈពេល៦ ខែ។ អ្នកចាត់ការទូទៅ Brendan Rodgers ដោយនិយាយថាWeah មានបច្ចេកទេសល្អ និង ល្បឿនលឿន ។ កិច្ចសន្យារបស់កីឡាករអន្តរជាតិអាមេរិកវ័យ ១៨ ឆ្នាំរូបនេះត្រូវបានបញ្ជាក់ជាផ្លូវការណ៏បន្ទាប់ពីរូបគេបានមកដល់ទីក្រុងឌូបៃដើម្បីចូលរួមនៅជំរុំហ្វឹកហាត់ជាមួយក្រុម Celtic អំឡុងពេលសម្រាករដូវរងារនេះ។
Weah បានបង្ហាញខ្លួនចុងក្រោយបីដងសម្រាប់ក្រុម PSG នៅរដូវកាលនេះនៅក្នុងខែសីហា២០១៨។ លោក Rodgers បាននិយាយថាៈ ជាមួយនឹងគុណភាពនៃកីឡាករដែលក្រុម PSG មាន Weah ពិតជាពិបាកក្នុងការចូលរួមលេងអោយបានទៀងទាត់ក្នុងជម្រើសដំបូងនិងជាក់លាក់ណាមួយ។
កូនប្រុសរបស់អតីតកីឡាករបាល់ទាត់ល្បីល្បាញ George Weah និងបច្ចុប្បន្នជាប្រធានាធិបតីប្រទេស លីបេរីយ៉ាលោក ស៊ុតបញ្ចូលទីពីរដងក្នុងការប្រកួត ៣ លើកចុងក្រោយរបស់ PSG នៅរដូវកាលនេះនិងបានស៊ុតបញ្ចូលទី ១ គ្រាប់ក្នុងការបង្ហាញខ្លួន៨លើកសម្រាប់សហរដ្ឋអាមេរិកដែលជាកន្លែងដែលជាទីកន្លែងកំណើតរបស់ខ្លួន។ក្រុមCeltic កាលពីរដូវកាលមុនក៏បានចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធអន្តរជាតិបារាំង Odsonne Edouard ជាអចិន្រ្តៃយ៏ក្រោយពេលខ្ចីជើងពីក្លឹប PSG ។
ប្រភព៖ BBC