ការប្រកួតក្របខណ្ឌ Ligue១ របស់បារាំងកាលពីយប់ថ្ងៃទី១៩ មករា ២០១៩ កីឡាករខ្សែប្រយុទ្ធជួរមុខឆ្នើម Kylian Mbappe(៣៧,៤៥,៨០) និង Edinson Cavani(៥៩,៦៦,៧៥) បានស៊ុតបាល់បញ្ចូលទី hat-trick (ម្នាក់៣គ្រាប់) រីឯតារាតម្លៃខ្លួនថ្លៃបំផុត Neymar ក៏បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ផងដែរ(១១,៦៨) ស្របពេលដែលកីឡាករ Thomas Meunier រកបាន ១គ្រាប់ចុងក្រោយគេនៅនាទីទី៨៣។

ខណៈម្ចាស់ផ្ទះនិងជាក្រុមការពារតំណែងជើងឯក Ligue ១ Paris St-Germain រកបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីជ័យជំនះសរុបដល់ទៅ ៩គ្រាប់ដើម្បីផ្តួលក្រុមភ្ញៀវ Guingamp ដើម្បីរកបានជ័យជម្នះ។

ជាកំនត់ត្រាដ៏ធំបំផុតរបស់ PSG បន្ទាប់ពីឆ្នាំមុនក្រុមមានមូលដ្ឋាននៅ Parc des Princes ដោយផ្តួលក្រុម Dijon ៨-០ កាលពីឆ្នាំមុន។ ប៉ុន្តែលទ្ធផលដ៏ច្រើននេះនៅចាញ់ការប្រកួតដណ្តើមពានរង្វាន់ French Cup ក្នុងឆ្នាំ១៩៩៤ ខណៈ ក្រុម PSG បានផ្តួល Cote Chaude ក្នុងលទ្ធផល ១០-០ ។ បច្ចុប្បន្នក្រុម PSG មានពិន្ទុនាំមុខដាច់រហូតដល់ទៅ ១៣ពិន្ទុ ពីក្រុម លេខ២ Lille ខណៈក្រុមដែលដឹកនាំដោយ លោក Thomas Tuchel ទើបតែប្រកួតក្របខណ្ឌ Ligue១ នេះបាន ១៩ប្រកួត ប៉ុណ្ណោះរីឯ Lille គឺ ២១ប្រកួតទៅហើយ។

អត្ថបទ៖ Camobsport
ប្រភព៖ BBC