ខ្សែប្រយុទ្ធ Mario Balotelli បានបញ្ចប់ការផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹប Marseille និងមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។អតីតខ្សែប្រយុទ្ធ Liverpool និង Manchester City ត្រូវបានអនុញ្ញាតឱ្យចាកចេញពី Nice បន្ទាប់ពីមិនស្ថិតនៅក្នុងជម្រើសប្រើប្រាស់របស់អ្នកចាត់ការទូទៅ Patrick Vieira យោងតាមការចុះផ្សាយជាផ្លូវការណ៏លើបណ្តាញទំនាក់ទំនងសង្គមរបស់ក្លឹប។

Sky Sports Italia បានចុះផ្សាយថាកីឡាករ Balotelli នឹងទទួលបានប្រាក់ពលកម្មនឿយហត់ ២,៧លានផោនសម្រាប់ ១៧ប្រកួតដែលនៅសល់មុនបញ្ចប់រដូវកាល Ligue១ សម្រាប់ក្រុម Marseille។ ខ្សែប្រយុទ្ធអ៊ីតាលីវ័យ ២៨ឆ្នាំរូបនេះបានរកបាន ៣៣គ្រាប់នៅក្នុងរដូវកាលដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌ Ligue១ ប៉ុន្តែបានបរាជ័យក្នុងការបង្ហាញទម្រង់លេង ក្រោមការដឹកនាំរបស់លោក Vieira អតីតខ្សែបម្រើក្រុម Arsenal ខណៈរដូវកាលថ្មីនេះ Balotelli បង្ហាញខ្លួនបានត្រឹមតែ ១០ដងដោយរកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ។

Marseille ស្ថិតនៅចំណាត់ថ្នាក់ទី៧នៅតារាង Ligue១ ដែលមាន ៣១ពិន្ទុជាមួយខណៈ Nice មានចំណាត់ ថ្នាក់លេខ ៨និងមាន ១ប្រកួតក្នុងដៃ។ ក្រុម Marseille នឹងត្រូវប្រកួតជាមួយ Lille នៅថ្ងៃសុក្រ ប៉ុន្តែគ្រូបង្វឹក Rudi Garcia បាននិយាយថា Balotelli នឹងបង្ហាញខ្លួនជាលើកដំបូងហើយសង្ឃឹមថារូបគេនិងធ្វើបានល្អក្នុងការប្រកួតនេះ។

អត្ថបទ៖ Cambosport
ប្រភព៖ dailymail