ក្លឹបស្ទាំងខៀវ Crystal Palace បានចុះកុងត្រាថ្មីដើម្បីនាំយកកីឡាករ Bakary Sako ពីក្រុម West Bromwich Albion នៅលើកិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃរដូវកាល(២០១៨-២០១៩)នេះ។ Sako វ័យ ៣០ឆ្នាំបានផ្លាស់ទៅចូលរួមជាមួយក្រុម West Brom កាលពី ខែតុលា ២០១៨នៅលើកិច្ចសន្យារហូតដល់ចុងបញ្ចប់រដូវកាល ២០១៨-២០១៩ បន្ទាប់ពីចាកចេញពីក្រុម Crystal Palace កាលពីរដូវក្តៅឆ្នាំមុនដូចគ្នា។

ទោះជាយ៉ាងណា Sako ចាប់ផ្តើមប្រកួតបានត្រឹមតែបីដង ប៉ុណ្ណោះសម្រាប់ក្រុមនៅក្របខណ្ឌលំដាប់ទីពី Champion Ship មួយនេះស្របពេលក្រុម បានយល់ព្រមអោយរូបគេចាកចេញពីក្លឹប។ លោក Roy Hodgson អ្នកចាត់ការក្រុម Crystal Palace បាននិយាយថា: ខ្ញុំសង្ឃឹមថាការវិលត្រឡប់របស់គេនឹងក្លាយជាកំលាំងជួយក្រុមដ៏ធំមួយដើម្បីទទួលបាន លទ្ធផលល្អនៅពេបញ្ចប់នៃរដូវកាលនេះ។គាត់គឺជាកីឡាករដែលមានទេពកោសល្យដ៏អស្ចារ្យនិង អាចផ្តល់នូវជម្រើសនៃការវាយលុករបស់យើង

កីឡាករអន្តរជាតិសញ្ជាតិម៉ាលី Sako ស៊ុតបញ្ចូលទីបានចំនួនប្រាំបីគ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 50លើកក្នុងកំឡុងពេលបង្ហាញខ្លួន នៅឯកីឡដ្ឋាន Selhurst Park កំលុងឆ្នាំ២០១៥ និង ២០១៨។ និងធ្លាប់រកបានគ្រាប់បាល់ 38គ្រាប់ក្នុងរយៈពេលបីរដូវកាលជាមួយនឹងក្រុមចចកខ្មៅ Wolves ។ លោក Darren Moore គ្រូបង្វឹក West Brom មានបំណងចង់កាត់បន្ថយចំណាយលើ ប្រាក់ពលកម្ម ៣០,០០០ ផោនក្នុងមួយសប្តាហ៍លើ Sako ដោយបង្វែគោលដៅដើម្បីវិនិយោគលើខ្សែប្រយុទ្ធផ្សេងទៀតមុនពេលទីផ្សារដោះដូរកីឡាករ និងបិទទ្វារនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

អត្ថបទ៖ Cambosport
ប្រភព៖ bbc