លោក Ole Gunnar Solskjaer គ្រូបង្វឹកបណ្តោះអាសន្នបាននិយាយថាខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុម Manchester United ស្ថិតនៅក្នុងភាពមន្ទិលសង្ស័យក្រោយរងរបួសសរសៃពួរ និងកជើងងក្នុងការប្រកួតបញ្ចប់ទៅជាមួយលទ្ធផល 0-0 សម្រាប់ក្របខណ្ឌ Premier League ជាមួយក្រុមភ្ញៀវ Liverpool កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ Rashford ត្រូវបានបំពេញតួនាទីនៅលើទីលានរហូតដល់ទៅ ៩០នាទីខណៈ Man Utd បានប្រើកីឡាករបម្រុង ទាំងអស់នៅក្នុងតង់ទី១ ខណៈ Ander Herrera, Juan Mata និង Jesse Lingard សុទ្ធតែរងរបួស។

លោក Solskjaer បាននិយាយថា ប្រសិនគាត់(Rashford)ចូលលេងខ្ញុំពិតជាភ្ញាក់ផ្អើល។ ខ្ញុំមិនដែលឃើញរឿងនេះពីមុនមកទេ គ្រូបង្វឹកសញ្ជាតិន័រវេរូបនេះបានលើកឡើងថា របួសរបស់ Rashford គឺបណ្តាលមកពីការប្រជែងបាល់គ្នារវាងកីឡាករក្រុមភ្ញៀវ Jordan Henderson នឹងបន្តរងរបួស ក្រោយប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Xhaqiri ។ គាត់(Rashford) មានរបួសកជើងយើងគួរតែដកគេចេញ ប៉ុន្តែយើងមិនអាចធ្វើបានហើយត្រូវបង្ខំចិត្តដាក់អោយរូបគាត់លេងរហូតបញ្ចប់ការប្រកួត។

អត្ថបទ​​​​​​៖ Cambosport
ប្រភព៖ BBC