Memphis Depay ខ្សែបម្រើស្លាបហូឡង់រូបនេះបានរកគ្រាប់បាល់បាន ១២គ្រាប់ និងស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុង ២២ប្រកួតសម្រាប់ Lyon នៅរដូវកាលនេះ។ អតីតយុវជនក្រុម PSV បាននិយាយថានៅថ្ងៃអនាគតគោលបំណងរបស់ខ្លួន គឺចង់ផ្លាស់ទៅលេងនៅក្លឹបផ្សេងមានដូចជាៈ Manchester City ជាដើម ។ អតីតបម្រើ-ប្រយុទ្ធស្លាប Manchester United អន្តរជាតិហូឡង់រូបនេះបានផ្លាស់ប្តូរអាជីពពីក្រុម Man.United ទៅលេងនៅក្រុម Lyon នៅលីកកំពូល Ligue១ បារាំងក្នុងឆ្នាំ២០១៧។

Depay បានផ្ទេរពីក្រុម បិសាចក្រហម Man.United ទៅ Ajax ក្នុងឆ្នាំ២០១៥ ប៉ុន្តែក្រោយចំណាយពេលបានជាងមួយរដូវកាល កីឡាករវ័យ ២៤ឆ្នាំរូបនេះមានរកគ្រាប់បាល់បានប្រាំពីរគ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ៥៣លើក។ ប៉ុន្តែរដូវកាលនេះជាមួយក្រុម Lyon Depay ចែកបាល់អោយមិត្តរួមក្រុម(Assist)បាន ១២គ្រាប់ និងស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុង ២២ប្រកួតសម្រាប់លីយ៉ុងនៅរដូវកាលថ្មីនេះ។ ប៉ុន្តែសម្រាប់ឥលូវនេះ Depay បានប្រកាសនិងត្រៀមរួចជាស្រេចដើម្បីផ្លាស់ប្តូរទៅកាន់ក្លឹបធំៗដែលនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Helden, Depay បានបង្ហាញពីក្លឹបចំនួនប្រាំមួយដែលរូបគេចង់ផ្លាស់ទៅចូលរួមគឺក្រុម Bayern Munich និង Chelsea នៅអង់គ្លេស និងក្លឹប PSG ព្រមទាំង Barcelona និង Real Madrid នៅអេស្បាញ។

ខ្ញុំតែងតែមានគោលបំណង និងចេតនាចង់លេងអោយក្រុមធំៗនៅលីកកំពូលអឺរ៉ុប ប៉ុន្តែអ្វីដែលសំខាន់គឺពេលនេះខ្ញុំមានតួនាទីលេងអោយ Lyon។ ដូច្នេះអនាគតទៅមុខទៀតគឺជារឿងមួយដោយឡែក ជាក់ស្តែងដូចជាក្រុម Real Madrid ជាដើមគឺជាក្លឹបដែលស្ថិតក្នុងក្តីស្រម៉ៃ

អត្ថបទ៖ Cambosport
ប្រភព៖ mirror