បរទេស៖ Memphis Depay ជឿជាក់ថាខ្លួនអាចសម្របខ្លួនលេងជាមួយនិងរៀមច្បង Lionel Messi និង Sergio Aguero នៅក្រុម អ្នកមានបុណ្យ Barcelona បានសម្រាប់រដូវកាលថ្មី La Liga ២០២១-២០២២នេះ។

Barcelona reach agreement with Lyon star Memphis Depay

គួរបញ្ជាក់ថាអតីតកីឡាករ​ Man Utd​សញ្ជាតិហូឡង់បានសម្រេចចូលរួមរស់ជីវិតថ្មីជាមួយក្រុមយក្សកាតាឡាន់ ជាមួយអតីតគ្រូបង្វឹកហូឡង់លោកRonald Koeman​ក្នុងការផ្ទេរដោយឥតគិតថ្លៃពីក្លឹបLyon ខណៈខ្សែប្រយុទ្ធជើងចាស់ដ៏មានបទពិសោធន៏សញ្ជាតិអាហ្សង់ទីន Sergio  Aguero ក៏បានចាកចេញពីក្រុម Man. Cityមករួមរស់នៅទឹកដី Camp Nou ផងដែរ ក្រោយរួមរស់នៅលីកកំពូលអង់គ្លេស អស់រយៈពេល១ទសវត្សមកនេះ។ ក្រៅពីទទួលបានកីឡាករទាំងពីរមករួមក្រុមដោយមិនចំណាយប្រាក់សោះក្លឹបក៏រំពឹងថានឹងរក្សាទុកប្រធានក្រុម Lionel Messi នៅរដូវក្តៅនេះដែរបើទោះបីជាកិច្ចសន្យារបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះបានផុតកំណត់កាលពី​ចុងខែមិថុនាទៅ​ហើយ​នោះ។

Depay looking forward to Messi, Aguero partnership

កីឡាករវ័យ២៧ឆ្នាំ​បានប្រាប់គេហទំព័រ Sport ថា៖ «វាពិតជាអស្ចារ្យណាស់ក្នុងការលេងជាមួយ Messi ។ សង្ឃឹមថា​វា​អាចទៅរួច។ គាត់មានគុណសម្បត្តិពិសេសមួយចំនួនដែលក្រុមត្រូវការហើយវាសំ​ខាន់ណាស់ក្នុងការ​កសាងអ្វីគ្រប់យ៉ាង​នៅជុំវិញនោះ។ជាឪកាសល្អសម្រាប់ខ្ញុំក្នុងការលេងជាមួយគាត់និងឈ្នះពានរង្វាន់។យើងមានខ្សែ​ប្រយុទ្ធ​ច្រើនប៉ុន្តែអ្វី​ៗទាំងអស់ខុសគ្នានៅក្នុងគំនិតរបស់ខ្ញុំ។ ព្រោះខ្ញុំមានសមត្ថភាពខុសពី Sergio Aguero និងកីឡាករផ្សេងទៀត។ខ្ញុំគិតថា​យើងទាំងបីនាក់ត្រូវគ្នានិងខុសគ្នាប៉ុន្តែយើងនឹងមើលថាតើអ្វី ៗ និងអាចកើតឡើងព្រម គ្នាដោយរបៀបណា»៕

 

ប្រភពព័ត៍មាន៖ Goal