Marcelo បានបង្ហាញពីការប្រើប្រាស់ផ្លូវការណ៏ជាភាសាអេស្ប៉ាញតែបួនពាក្យប៉ុណ្ណោះដែលកីឡាករមិត្តរួមក្រុម Gareth Bale បានចេះនិយាយបន្ទាប់ពីចំណាយពេល ៦ឆ្នាំ និងកំពុងលេងអោយក្រុមមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដប្រេទេសអេស្បាញមួយនេះ។ អតីតតារាបាល់ទាត់ក្លិប Tottenham រូបនេះត្រូវបានដាក់អោយលេងជាកីឡាករបម្រុងរបស់ក្រុម Real Madrid ក្នុងការប្រកួតនាពេលថ្មីៗកន្លងមកនេះ។

មិត្តរួមក្រុមនិងគឺជាខ្សែការពារឆ្វេង Marcelo បានប្រាប់បណ្តាញសារពត៌មានថាៈ កីឡាករ Gareth Bale អាចនឹងបន្តលេង ក្នុងរដូវកាលទី៦ ជាមួយនឹងក្លិបយក្សអេស្បាញ Real Madrid ស្របពេលគាត់មិនទាន់ចេះនិយាយភាសាអេស្បាញបានច្រើន រឺអាចនិយាយថាស្ទាត់ជំនាញនៅឡើយទេ

ខ្សែបម្រើស្លាបរបស់ក្រុមជម្រើសជាតិ Wales បានមកដល់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០១៣ បន្ទាប់ពីផ្ទេរចេញពីក្រុម Tottenham សម្រាប់តម្លៃកំណត់ត្រាពិភពលោក គឺ ៨៩លានផោន។ ប៉ុន្តែទោះបីជាបានចំនាយពេលលេងអោយក្រុមរយៈពេលខ្លី ប៉ុន្តែ Bale បានជួយឱ្យក្លិបយក្សនៃទ្វីបអឺរ៉ុបឈ្នះជើងឯកក្របខ័ណ្ឌ Champions Leagues បួនលើកនិងពានរង្វាន់ La Liga មួយដងក្នុងកំឡុងពេលលេងនៅ Bernabeu ក៏ដោយក៏រូបគេមិនទាន់ទទួលបាននៅការពេញចិត្តពេញថ្លើមពីសំណាក់ប្រិយមិត្តអ្នកគាំទ្រក្រុមអធិរាជស Real Madrid នៅឡើយដែរ។

កីឡាករអន្តរជាតិប្រេស៊ីល Marcelo បានប្រាប់គេហទំព័រ Marca អំពីភាពសោកសៅដែលអតីតមិត្តរួមក្រុម Cristiano Ronaldo បានចាកចេញទោកាន់ក្រុម Juventus កាលពីរដូវក្តៅមុន។ Marcelo បន្តថា Bale និយាយភាសាអង់គ្លេសនៅក្នុងបន្ទប់សំលៀកបំពាក់ហើយជាទូទៅនិងប្រើច្រើនបំផុតគឺសំរាប់ទំនាក់ទំនង។ រំលឹកដល់អតីតមិត្តរួមក្រុមម្នាក់ទៀត Bale បាននិយាយសំដៅ Marcelo ថាខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់ ក្រុមគ្រួសារ និងមិត្តស្រីរបស់គាត់។ ខ្ញុំបានប្រកបអាជីពលេងបាល់ទាត់ ប្រាំបួនឆ្នាំជាមួយគាត់ហើយវាជារឿងធម្មតាទៅហើយក្រោយពីសោកស្តាយ ដែលគាត់ជ្រើសរើសការចាកចេញ។ មួយវិញទៀតសម្រាប់ការចាកចេញរបស់អ្នកចាំទី Kiko Casilla ទៅលេងនៅក្រុម Leed United វាកាន់តែធ្វើអោយខ្ញុំរឹតតែឯកការ។

ថ្មីៗនេះ Bale បានរកគ្រាប់បាល់ទី១០០ របស់ខ្លួនសម្រាប់ Real Madrid ក្នុងការទទួលជ័យជម្នះលើក្រុម Atletico Madrid នៅចុងសប្តាហ៍មុនក្នុងលទ្ធផល ៣:១ ហើយពេលនេះរូបគេនឹងផ្តោតការយកចិត្តទុកដាក់ក្នុងការប្រកួតការពារតំណែងជើងឯកក្របខ័ណ្ឌ Champions League ជាមួយ Ajax ។ខណៈក្រុមយក្សអេស្ប៉ាញជួបជាមួយក្រុមមកពីហូឡង់ក្នុងការប្រកួតជើងទីមួយនៃការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃការប្រកួតនៅរាត្រីថ្ងៃពុធខណៈក្រុមសង្ឃឹមថាខ្សែបម្រើ Bale អាចផ្តល់នូវលទ្ធផលវិជ្ជមាន។

អត្ថបទ៖ Cambosport
ប្រភព៖​ Mirror