Juventus ក្លិបយក្សនៃក្របខ័ណ្ឌ Serie A បានរាយការណ៍ថាពួកគេបានយល់ព្រមនៅលក្ខខណ្ឌសម្រាប់ការផ្ទេរ​កីឡាករខ្សែការពារឆ្វេង Marcelo របស់ក្រុម Real Madrid នារដូវក្តៅខាងមុខនេះ។ កីឡាករសញ្ជាតិ ប្រេស៊ីល រូបនេះ បាន បាត់បង់តំណែងជម្រើសទិ១ក្នុងក្រុម ខណៈកីឡាករ Sergio Reguilon ។ ក៏ធ្លាប់​មាន​ពត៌មាន​លើក​ឡើងពីលទ្ធភាពក្នុងការផ្លាស់ទៅលេងនៅអ៊ីតាលីផងដែរ ។

យោងការចុះផ្សាយរបស់ La Stampa បានបញ្ជាក់បន្ថែមថា: Juventus បានយល់ព្រម លើ លក្ខ​ខណ្ឌ មួយសម្រាប់ Marcelo ដែលមានបំណងចាកចេញពីកីឡាដ្ឋានEstadio Santiago Bernebeu ដើម្បី ធ្វើ​ដំណើរ ទៅកាន់ទីក្រុង Turin គោលបំណងដើម្បីជួបជុំជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldoនៅទីនោះ ។ Marcelo ក៏បានសម្តែងនៅការព្រួយបារម្ភអំពីការខ្វះខាតពេលវេលាលេងអោយបានគ្រប់គ្រាន់នៅ​ពេលតួនាទី​របស់​ខ្លួនក៏មានការប្រកួតប្រជែងពីកីឡាករមិត្តរួមក្រុមគឺJose Angel Sanchez​ ដែលជាមូលហេតុធ្វើអោយ​រូប​គេសម្រេចចិត្តសុំចាកចេញពីក្លឹប។

ប្រភពគេហទំព័រដដែលក៏បានបញ្ជាក់ថាMarcelo និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង រយៈពេលបួនឆ្នាំដែល​មាន​​តម្លៃពលកម្មប្រមាណ ១២ លានអឺរ៉ូក្នុងមួយរដូវកាលហើយទំនាក់ទំនងរបស់គាត់ជាមួយកីឡាករ Cristiano Ronaldo នឹងជួយបង្កើនល្បឿននៃកិច្ចព្រមព្រៀងនេះអោយទទួលបានជោគជ័យនៅរដូវក្តៅខាងមុខ។

ប្រភព: Calciomercato