បរទេស៖ Juventus បានប្រកាលពីថ្ងៃពុធពីការចុះហត្ថលេខានាំយកខ្សែការពារ Torino កីឡាករ Bremer មករួមក្រុម ពោលគឺបន្ទាប់ពីរយៈពេល ២៤ ម៉ោង ក្រោយការចាកចេញរបស់ Matthis de Ligt ទៅកាន់ក្លឹបយក្ស Bayern Munich ក្រោយពី អតីតយុវជនថ្នាលសញ្ជាតិហូឡង់ បានចាកចេញពី Juventus កាលពីថ្ងៃអង្គារបន្ទាប់ពីបីរដូវកាល។

Bremer - Player profile 22/23 | Transfermarkt

គួរបញ្ជាក់ថាម្ចាស់ជើងឯកអ៊ីតាលី៣៦ សម័យកាល បានចំណាយទឹកប្រាក់ ៤១ លានអឺរ៉ូមកវិញជាមួយកិច្ចសន្យា៥ឆ្នាំ​សម្រាប់ កីឡាករប្រេស៊ីល Bremer វ័យ ២៥ ឆ្នាំដែលបានចូលរួមជាមួយគូប្រជែងមានមូលដ្ឋានរួមទីក្រុងរបស់ពួកគេក្នុងឆ្នាំ ២០១៨ ពីក្លឹប Atletico Mineiro​នៅលីកកំពូលប្រេស៊ីល។ ក្រុមលោក Massimiliano Allegri ក៏បានចុះហត្ថលេខាលើកីឡាករ Paul Pogba ដែលជាសមាជិកជ័យលាភី World Cup២០១៨ របស់បារាំង និង​ខ្សែបម្រើ-ប្រយុទ្ធអាហ្សង់ទីន Angel Di Maria ខណៈដែលពួកគេសម្លឹងមើលការឈ្នះពានរង្វាន់លីគដំបូងចាប់តាំងពីឆ្នាំ ២០២០។

Vlahovic will be the happiest to have Bremer revealedJuvefc.com

បន្ទាប់ពីកំណត់ត្រា Scudetti ប្រាំបួនឆ្នាំជាប់គ្នា ២០១២ដល់ ២០២០ពួកគេបានខកខានជាប់ក្នុងក្រុមជម្រើសកំពូលទាំង៣ នៅក្របខណ្ឌ  Serie A អស់រយៈពេលពីររដូវកាលកន្លងមក ហើយមិនបានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ចាប់តាំងពីឆ្នាំ ២០១៩ នោះ ទេ។ កាលពីព្រឹកថ្ងៃពុធអតីតខ្សែប្រយុទ្ធស្លាបរបស់ពួកគេគឺ Paulo Dybala បានចូលរួមជាមួយក្រុម Roma បន្ទាប់ពីកិច្ចព្រមព្រៀងរបស់គាត់ជាមួយ Juve បាន ផុតកំណត់(Free Transfer)៕

 

ប្រភពព័ត៍មាន៖ Besoccer