បរទេស៖ Chelsea បានដាក់សំណើរដេញថ្លៃនូវទឹកប្រាក់ ៤៥ លានអឺរ៉ូបូកថែមកីឡាករ Timo Werner ជាថ្នូរសម្រាប់ផ្ទេរយក​ខ្សែការពារកណ្តាល Matthijs de Ligt ប៉ុន្តែត្រូវបាន Juventus បានច្រានចោលភ្លាមៗការចង់បានកីឡាករមានវ័យ២២ឆ្នាំរូបនេះ យោងគេហទំព័រ Sky Sports បានចុះផ្សាយ។

Chelsea 'considering offering £50m PLUS Timo Werner for De Ligt but  Juventus would prefer Jorginho in swap transfer'

ទោះយ៉ាងណាក្លឹបយក្សអ៊ីតាលីចង់បានទឹកប្រាក់ប្រមាណ១២០លានអឺរ៉ូ ដែលជាតម្លៃទិញផ្តាច់កុងត្រាសម្រាប់កីឡាករអន្តរជាតិហូឡង់រូបនេះ ខណៈសាម៉ី​ខ្លួន​មាន​បំណង់ចង់ស្វែងរ​កការ​ប្រកួតប្រជែងថ្មីផងដែរ។

Matthijs de Ligt: Chelsea offer Timo Werner as part of De Ligt deal |  Transfer Centre News | Sky Sports

ប្រភពខាងលើបន្តថាៈ Chelsea គឺជាក្លឹបដែលបង្ហាញការចាប់អារម្មណ៍បំផុតសម្រាប់អតីតយុវជនថ្នាលក្លឹបAjax  ខណៈក្រុមលោក​Thomas Tuchel​កំពុង​អន្ទះសារចង់បានសមាជិកថ្មីមកជំនួសការចាកចេញរបស់ Andreas Christensen  និង Antonio Rudiger៕

 

ប្រភពព័ត៍មាន៖ Besoccer