បរទេស៖ ក្រោយខកខាននាំយក Jules Kounde ពីក្លឹប Sevilla បច្ចុប្បន្នក្លឹបតោខៀវ Chelsea កំពុងតែបង្វែការកំនត់គោលដៅអាទិភាពលើខ្សែ​ការពារកណ្តាល RB Leipzig កីឡាករ Josko Gvardiol នៅក្នុងកំលុងពេលទីផ្សារដោះដូរកីឡាករដែលកំពុង​ដំណើរការ​នៅពេលនេះ​យោង​តាមអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានលើកឡើង។

Chelsea and Tottenham dealt huge Josko Gvardiol transfer blow as Manchester  United enter race - football.london

ពោលគឺក្រោយពីការចាកចេញរបស់ Antonio Rudiger និង Andreas Christensen ទៅ Real Madrid និង Barcelona ដោយគ្មានតម្លៃខ្លួនរួចមក ក្រុមលោកThomas Tuchel បានចុះហត្ថលេខានាំយកខ្សែការពារអន្តរជាតិសេណេហ្គាល់ Kalidou Koulibaly ពីក្លឹប Napoli ក្នុងតម្លៃខ្លួន ៣៤ លានផោន។

Josko Gvardiol - Full Season Show - 2022ᴴᴰ - YouTube

Gvardiol បច្ចុប្បន្ននៅមានកុងត្រា៤ ឆ្នាំលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Red Bull Arena ក្រោយចូលរួមពី Dinamo Zagreb ក្នុងតម្លៃដំបូង ១៣.៤ លានផោនកាលពីរដូវក្តៅមុន។ ខ្សែការពារដ៏រឹងមាំ និងរហ័សវ័យ ២០ ឆ្នាំរូបនេះក៏មានភាពប៉ិនប្រសប់និងអាច​លេង​ក្នុង​តំណែងជាខ្សែការពារឆ្វេងផងដែរ។ ជាមួយនឹង Marcos Alonso ដែលហាក់ដូចជាកំពុងត្រៀមចាកចេញពី កីឡដ្ឋាន Stamford Bridge ក្លឹបបានកំពុងដុតដៃដុតជើងដើម្បីត្រៀមនាំយកកីឡាករ មកជំនួសតំណែងមួយនេះអោយខាងតែបាន បើទោះបីជាRB Leipzig ហាក់​នៅមិនទាន់មានចេតនាស្តាប់ការដាក់សំណើរសុំដេញថ្លៃមកនៅឡើយនោះទេ៕

 

ប្រភពព័ត៍មាន៖ Sportsmole