បរទេស៖ Chelsea បានបញ្ចប់ការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo ក្រោយពីកីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ ៣៧ ឆ្នាំចង់ចាកចេញពីក្លឹប ខណៈChelsea គឺជាក្លឹបប្រជែងនៅក្របខណ្ឌ Premier League ដែលចាប់អារម្មណ៏លើការផ្ទេរខ្សែប្រយុទ្ធដ៏មានបទពិសោធន៏រូបនេះមកកីឡដ្ឋាន Stamford Bridge ។

Chelsea rule out signing Cristiano Ronaldo | Marca

ប៉ុន្តែបន្ទាប់ពីបញ្ចប់ការចុះហត្ថលេខាអតីតខ្សែប្រយុទ្ធស្លាប Man. City កីឡាករ Raheem Sterling កាលពីថ្ងៃពុធ គ្រូបង្វឹក Chelsea លោក Thomas Tuchel បានប្រាប់BBC Sport ថាបច្ចុប្បន្នយើងផ្តោតអារម្មណ៍ទៅលើការពង្រឹងតំបន់ការពារជំនួសវិញ ។ អ្នក ចាត់ ការ សញ្ជាតិអាឡឺម៉ង់បានបន្តថា: ខ្ញុំដឹងថាមានពាក្យចចាមអារ៉ាមជាច្រើនបានកើតឡើង ប៉ុន្តែខ្ញុំនឹងមិនចាប់ផ្តើមនិយាយអំពីកីឡាករកំពូល របស់ក្លឹបកំពូលផ្សេងទៀតនោទេ។

Sterling to Madrid gains traction once again

គួរបញ្ជាក់ផងដែរថាគ្រូបង្វឹកMan. United លោក Erik ten Hag ក៏ទើបតែបានឆ្លើយតបថា: «Ronaldo គឺ នៅក្នុងផែនការរបស់យើង” និង “មិនមែនសម្រាប់លក់ ។ម្ចាស់ពានបាល់មាស៥សម័យរូបនេះក៏មិនមានវត្តមានសម្រាប់ដំណើរកំសាន្តទេសចរណ៍មុនបើករដូវកាលរបស់ Man. United នៅទ្វីបអាស៊ី និងអូស្ត្រាលីនៅឡើយទេ ដោយសារតែមូលហេតុបញ្ហាផ្ទាល់ខ្លួន»៕

 

ប្រភពព័ត៍មាន៖ BBC