បរទេស៖ ក្លិប Bayern Munich បាន​ប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជា​មួយនឹង​​ខ្សែ​ការ​ពារ Matthijs de Ligt ពីក្លិប Juventus ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ​ កាលពីថ្ងៃអង្គារ​។

លោក Herbert Heiner ប្រធាន​ក្លិប​ Bayern បាន​ឲ្យដឹងថា៖ «Matthijs de Ligt គឺ​ជា​គោល​ដៅ​ទី​១​របស់​យើង​។ ជា​មួយនឹង​​ការ​​ចុះ​ហត្ថលេខា​បែបនេះ មានន័យ​ថ គោល​​ដៅ​ចម្បង​របស់​យើង បាន​ទទួល​ជោគ​ជ័យ​ហើយ​។ មុខ​មាត់​នា​ពេល​អនា​គត​របស់​ក្រុម​របស់​យើង នឹង​មានការផ្លាស់ប្តូរ​»​។ បណ្តាញ​សារ​ព័ត៌​មាន​នានា ក្នុង​ប្រទេស​អាល្លឺ​ម៉ង់ បាន​ដាក់​តម្លៃ​ខ្លួន​​លើ​ខ្សែ​ការ​ពារ​កណ្តាល​អន្តរ​ជាតិ​​ហូឡង់រូបនេះ ក្នុង​​ទំហំ​ទឹកប្រាក់​៧០​លាន​​អឺ​រ៉ូ បូក​ទាំង​ប្រាក់​ឧបត្ថម្ភ​ចំនួន​១០​លាន​អឺ​រ៉ូផ្សេង​ទៀត (ស្មើ​នឹង​៨២លាន​ដុល្លារ​អាមេរិក​)​។

Bayern នឹង​ប្រើប្រាស់​​ទឹកប្រាក់​ដែល​បាន​មក​​ពីការ​​លក់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ Robert Lewandowski ទៅ​ឲ្យ​ក្លិប Barcelona ក្នុង​តម្លៃខ្លួន​ប្រមាណ​ជា​៤៥លា​ន​អឺ​រ៉ូ ដើម្បីបំពេញ​កញ្ចប់​ប្រាក់​សម្រាប់​ការ​ផ្ទេរនេះ ។ លោក Hainer បាន​​បន្ថែម​ទៀត​ថា៖ «ការផ្ទេរ​នេះ គឺ​ជា​ការ​ក​សាង​​មូលដ្ឋាន​ទូទៅ​ដ៏សំខាន់​មួយ ដែល​យើង​​នឹង​បង្កើត​ឡើង​។ De Ligt នឹង​ក្លាយ​ជា​កីឡាករសំខាន់​ម្នាក់​នៅក្លិប FC Bayern»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia