បរទេស៖​ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹប Bayern Munich ខណៈ ម្ចាស់ជើងឯក Bundesliga កំពុងតែប្រឈមនិងការ បាត់បង់ Robert Lewandowski នៅរដូវក្តៅនេះគេហទំព័រ Kicker បានចុះផ្សាយថា។

Liverpool told to target Lewandowski or Kane to keep up with Man City

ទោះបីទើបតែទទួលបាន​សមាជិកថ្មីគឺខ្សែប្រយុទ្ធ Sadio Mane ពីហង្សក្រហមLiverpool ប៉ុន្តែ ក្រុមលោក Julien Nagelsmann ត្រូវបានកីឡាករដ៏ បទពិសោធន៏​សញ្ជាតិប៉ូឡូញ Lewandowski បាន​ជំរុញឱ្យក្លឹបអនុញ្ញាតិអោយរូបគេចាកចេញពីទឹកដី Allianz Arena នៅរដូវក្តៅនេះ។

Sadio Mane picks an unexpected new kit number at Bayern Munich (Update:  Shirts available now!) - Bavarian Football Works

ទោះបីជាយ៉ាងណា យោងអ្នកជំនាញការផ្ទេរកីឡាករនិងជាកាសែតអ៊ីតាលីដ៏ល្បីល្បាញលោក Fabrizio Romano បានលើកឡើងទោះបី​ជាមាន​ការ​ចាប់​អារម្មណ៏ខ្លាំងពីក្លឹបយក្សអាឡឺម៉ង់ប៉ុន្តែការពិភាក្សា ការចរចារ មិនទាន់កើតមានឡើងនោះទេ ខណៈ Spurs ចាត់ទុកថា កីឡាកររូបនេះនិងមិនអាចលក់រឺ ប៉ះ​ពាល់បាន ក្នុង​តម្លៃ​ណា​មួយ​នោះបានឡើយ។ លោកRomano ក៏បន្តអះអាងផងដែរថាក្លឹបដែលមាននៅទីក្រុងឡុងដ៍ភាគខាងជើងគ្រោងនឹងបើកការពិភាក្សាជាមួយ ប្រធានក្រុមជម្រើសជាតិអង់គ្លេស​Kane លើកិច្ចសន្យាថ្មីនាពេលខាងមុខដោយមានសង្ឃឹមថាអតីតយុវជនក្លឹប Ridgeway Rovers និងបន្តអាជីពជាមួយក្លឹបTottenhamរហូតដល់ចូល និវត្តន៏៕

 

ប្រភពព័ត៍មាន៖ Sportsmole