បរទេស៖ បន្ទាប់ពី​បង្កើតកំនត់ត្រាស៊ុតបញ្ចូលទីបាន ៣៤៤ គ្រាប់ក្រោយចូលលេងបាន៣៧៥ប្រកួតរួចមកខ្សែប្រយុទ្ធជើងចាស់ Robert Lewandowski បានចាកចេញពី Bayern Munich ដើម្បីចង់ស្វែងរកការប្រកួតប្រជែងជាមួយក្លឹបថ្មីគឺBarcelona ។ កីឡាករ​សញ្ជាតិ​ប៉ូឡូញ​បានឈ្នះពាន Bundesliga ចំនួនប្រាំបី ពានរង្វាន់ DFB-Pokal ចំនួនបី និងពានChampions League ១ដង។ ទោះបីជា ការមកដល់របស់Sadio Mane ប៉ុន្តែក្លឹបជើងឯកអាឡឺម៉ង់នៅតែមានបំណងចង់ពង្រឹងតំបន់ប្រយុទ្ធដោយត្រៀមចុះហត្ថលេខា នាំយកខ្សែ ប្រយុទ្ធជួរមុខថ្មីម្នាក់ទៀតមករួមក្រុម ដើម្បីជំនួសការចាកចេញរបស់ Lewandowski នៅរដូវក្តៅនេះ។

ខាងក្រោមជាកីឡាករទាំង៣រូបដែលBayern Munich អាចពិចារណាចុះហត្ថលេខាមករួមក្រុមៈ

.Harry Kane

Harry is with us' - Spurs boss Nuno set to meet with Kane 'as soon as  possible' amid Manchester City links | Goal.com

ទោះបីប្រធានក្រុមជម្រើសជាតិអង់គ្លេសបានបង្ហាញទម្រង់លេងដ៏ល្អជាច្រើនឆ្នាំចុងក្រោយជាមួយក្លឹប ប៉ុន្តែអនាគតរបស់Kane នៅមាន ភាពស្រពេចស្រពិលក្រោយពីរូបគេនៅមានកុងត្រាត្រឹមតែ ២ ឆ្នាំទៀតប៉ុណ្ណោះជាមួយTottnham។ Bayern Munich គឺជាក្លឹបដែល បង្ហាញការចាប់អារម្មណ៍កីឡាករវ័យ ២៨ ឆ្នាំ ក្រោយពី នាយកប្រតិបត្តិ Oliver Kahn កាលពីពេលថ្មីៗនេះបានពណ៌នាកីឡាករ Kane ជា​ខ្សែប្រយុទ្ធកំពូលម្នាក់ ដែលការចុះហត្ថលេខា Kane គឺជាសុបិននៃអនាគតសម្រាប់​រយៈពេល២ឆ្នាំ​ចុងក្រោយ​ប្រសិន​ជា​រូប​​គេមិនអាច​បន្តកុងត្រាថ្មីនៅទឹកដីLondon Stadium បន្តទៀតបាន។

.Victor Osimhen

Top EPL Club to Miss Out on Victor Osimhen After Napoli Slams €150 Million  Price Tag on the Nigerian ▷ SportsBrief.com

Victor Osimhen ជា​ខ្សែ​ប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ា​វ័យ​ក្មេង​ដ៏​ល្អ​បំផុត​ម្នាក់​នៅ​អឺរ៉ុបមានវ័យត្រឹមតែ២៣ឆ្នាំ ​បន្ទាប់​ពី​រកគ្រាប់បាល់បាន​ជាប់​លាប់​សម្រាប់ Lille និង Napoli ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។កីឡាករអន្តរជាតិនីហ្សេរីយ៉ាទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗ​នៅ​អឺរ៉ុប​ដែលតម្លៃខ្លួន​របស់គេក៏មិនធម្មតាគឺមិនតិចជាង៨០  លានផោននោះទេ។

.Jonathan David

Jonathan David - Player profile 22/23 | Transfermarkt

ក្រោយបង្ហាញសមត្ថភាពគួរអោយចាប់អារម្មណ៏ Jonathan David បានផ្ទេរពីក្លឹបGent របស់បែលហ្សិកមកកាន់ Lille ក្នុងឆ្នាំ ២០២០​ដោយ​រកគ្រាប់បាល់បាន៣៧គ្រាប់ក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ ទោះបីជាទើបតែមានវ័យ២១ឆ្នាំ ក្នុងរដូវកាលដំបូង David បាន​ដើរតួ​យ៉ាង​សំខាន់សម្រាប់ក្រុមលោក Christophe Galtierដោយជួយអោយពួកគេឈ្នះពានរង្វាន់ Ligue ១។ឈានចូលវ័យ២២ ឆ្នាំDavid មាន​កំនត់​ត្រារកបាន៩គ្រាប់សម្រាប់កាណាដាផងដែរក្នុងព្រឹត្តការណ៏ជម្រុះ World Cup ២០១៨និងបានជួយអោយពួកគេឈានទៅលេង​នៅ​ព្រឹត្តិ​ការណ៏ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៦៕

 

ប្រភពព័ត៍មាន៖ Sportsmole