លោក Didier Deschamps គ្រូបង្វឹកបង្គោលរបស់ក្រុម បារាំងបានទទួលស្គាល់សមត្ថភាពរបស់ Anthony Martial ថារូបគេនឹងមានឪកាសបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិនៅខែក្រោយវិញក្រោយពីក្លឹបបញ្ចប់តួនាទីលោក Jose Mourinho ពីក្រុម Manchester United។ ក្លឹប Man.U ស្ទើរតែលក់ Martial ទៅក្របខណ្ឌ SerieA ខណៈសាមីខ្លួនក៏មិនចង់បន្តកិច្ចសន្យាថ្មី ក្រោយការដឹកនាំរបស់លោក Mourinho មុនពេលអ្នកចាត់ការរហស្សនាម Special One ត្រូវបានក្រុមម្ចាស់ជើងឯកអង់គ្លេស ១៣សម័យបញ្ចប់តំណែងកាលពីខែធ្នូពោលគឺ ១ខែមុនពេលទីផ្សារដោះដូរកីឡាករបើកជាផ្លូវការណ៏។

ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Martial ក៏បានបាត់បង់កៅអីជម្រើស ១១នាក់ដំបូងរបស់ខ្លួន កំលុងពេលរូបគេលេងនៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្កាល់និង បានខកខានកន្លែងមួយនៅក្នុងក្រុមជម្រើសជាតិរហស្សនាមមាន់គកបារាំងនៅក្នុងក្រុមជំរើសជាតិរបស់ប្រទេសបារាំងកាលពីរដូវកាល២០១៧-២០១៨។ ប៉ុន្តែអ្វីបានគាប់ប្រសើរ ឡើងវិញក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer ស្របពេលគ្រូបង្វឹកបារាំងលោក Didier Deschamps ជឿជាក់ថាការផ្លាស់ប្តូរអ្នកដឹកនាំអាចជាកត្តាដ៏សំខាន់ក្នុងការផ្តល់ឪកាសវិលត្រឡប់មកវិញរបស់អតីតកីឡាករក្រុម Monaco រូបនេះ។

ថ្លែងបន្ទាប់ពីបានឈ្នះពានរង្វាន់ប្រចាំឆ្នាំប្រចាំឆ្នាំរបស់ Laureus World Sport Awards នៅទីក្រុងម៉ូណាកូលោក Deschamps បានមានប្រសាសន៍ថា: កីឡាករទាំងអស់អាចមានពេលវេលាជោគជ័យតិចជាងមុននៅលើទីលាន។ មិនទាក់ទងទៅនឹងទំនុកចិត្តទេ វាក៏អាចជាប់ទាក់ទងនឹងទំនាក់ទំនងដែលពួកគេមានជាមួយនឹងគ្រូបង្វឹករបស់ពួកគេផងដែរ។ ឥឡូវនេះ Anthony Martial វិលត្រលប់មកវិញក្នុងកម្រិតល្អណាស់។ គាត់គឺជាកីឡាករដែលនៅជាមួយយើងកំលុងពេល Euro ២០១៦ ទោះបីជាមិនបានបង្ហាញវត្តមានក្នុងព្រឹត្តការណ៏ World Cup គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលយើងមានចំណាប់អារម្មណ៏ ជាមួយនិងភាពចាស់ទុំនៅ Manchester United និងជម្រើសជាតិបារាំង។

លោក Deschamp បានត្រៀមដាក់អោយ Martial ចាប់ផ្តើមការប្រកួតជម្រុះជើងឯកអ៊ឺរ៉ុប European Championship រវាងបារាំងនិង ម៉ុលដូវ៉ានិងអៀរឡង់នៅខែក្រោយនេះផងដែរ បន្ទាប់ពីរូបគេធូរស្រាលពីបញ្ហារបួសឡើងវិញ។

អត្ថបទ៖ Cambosport
ប្រភព៖ mirror