ក្លឹបបិសាចក្រហម Manchester United ជឿជាក់ថាខ្សែបម្រើ Fred ត្រូវការពេលវេលាបន្ថែមទៀតដើម្បីសម្របខ្លួនទៅនឹងបាល់ទាត់អង់គ្លេស។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានមកដល់កីឡាដ្ឋាន Old Trafford ពីក្រុម Shakhtar ក្នុងតម្លៃ ៥២លានផោនឯណោះនៅរដូវកាល ២០១៧-២០១៨ មុនប៉ុន្តែគាត់បានតស៊ូក្នុងរដូវកាលដំបូងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Jose Mourinho។

ទោះបីជាគ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer បានធានាចំពោះ Fred កីឡាករវ័យ ២៥ឆ្នាំ ថានឹងផ្តល់ឪកាសពេលវេលាមុនបញ្ចប់រដូវកាលអោយរូបគេបង្ហាញខ្លួន ប៉ុន្តែការពិតគឺមិនដូច្នោះទេ Fred ចូលលេងនៅក្របខ័ណ្ឌ Premier League តែមួយប្រកួតក្នុងរយៈពេលបីខែចុងក្រោយនេះ និងការបង្ហាញខ្លួនចុងក្រោយគឺជ័យជម្នះជុំទីបីនៃក្របខ័ណ្ឌ FA Cup លើក្រុម Reading ប៉ុណ្ណោះ។

ការប្រកួតកន្លងមកថ្មីៗនេះលោក Solskjaer បាននាំយក កីឡាករ Andreas Pereira និង Scott McTominay ក្នុងការប្រកួតក្របខណ្ឌ FA Cup លើទឹកដី Chelsea កាលពីរាត្រីថ្ងៃចន្ទ Fred នៅតែជាកីឡាករបម្រុងដដែល។ រូបគេទំនងជួបនៅភាពខកចិត្តដូចគ្នាអង្គុយនៅជាកីឡាករបម្រុង ពេល Man.United ស្វាគមន៏ភ្ញៀវ Liverpool នៅទឹកដី Old Trafford នាថ្ងៃអាទិត្យប្រសិនក្រុមស្វាគមន៍ការវិលត្រឡប់មកវិញរបស់ Anthony Martial និង Jesse Lingard ក្រោយរងរបួស។

ពួកគេទាំងពីរត្រូវអវត្តមានរយៈពេលបីសប្តាហ៍បន្ទាប់ពីរងរបួសកំលុងបរាជ័យចាញ់ PSG ប៉ុន្តែរបួសពួកគេបានធូរស្រាល ឡើងវិញគួរឱ្យកត់សម្គាល់និងអាចចូលលេងវិញនៅថ្ងៃអាទិត្យនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror