បរទេស៖ ខ្សែបម្រើ Fred របស់ក្រុមបិសាចក្រហម Man Utd បានរងពាក្យពេចន៏ជេប្រមាថ ​និងរំលោភបំពានលើការ​រើស​អើង​ជាតិ​សាសន៍តាមរយៈបណ្តាញសង្គម Instagram កាលពីថ្ងៃអាទិត្យ ក្រោយពី Man Utd បានធ្លាក់​ចេញពីវគ្គ៨ក្រុមចុង​ក្រោយ​​​ពានរង្វាន់ដ៏ចំណាស់អង់គ្លេស FA Cup។

Manchester United midfielder Fred racially abused on social media after FA  Cup quarter-final defeat | Football News | Sky Sports

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានប​ង្កកំហុស ដែលបានធ្វើអោយកីឡាករ Iheanacho រកបានគ្រាប់បាល់បើកឆាកដំបូង ខណៈបញ្ចប់កា​រប្រកួត​ Leicester City ៣-១ Man Utd។ មិនត្រឹមតែ Fred នោះទេ កន្លងមកកីឡាករ Man Utd ៣នាក់មកហើយ ដែលធ្លាប់បានទទួលរងការជេប្រមាថបែបនេះ Marcus Rashford និង  Anthony Martial ព្រមទាំងកីឡាករ Axel Tuanzebe គឺធ្លាប់រងការវាយប្រហារបែបនេះ​នាពេល​កន្លង​មក​ផងដែរ។

Fred subjected to online racist abuse following FA Cup exit | NewsChain

​យ៉ាងណាមិញក្លឹប Man Utd បានចេញសារថ្កោលទោសការរំលោភបំពានរើសអើងជាតិសាសន៏នេះ​ដោយចាត់​ទុកវាថាគឺជាគំនិតយល់ឃើញដ៏ឆ្កួតលីលាបំផុត៕

 

ប្រភពព័ត៍មាន៖ BBC