ម្ចាស់​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គ ណាហ្គា​វើ​ល បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​នា​ជំនួប​បើកឆាក​ពូ​ល F នៃ​វគ្គ​ជម្រុះ AFC Cup ដោយ​ចាញ់​ម្ចាស់ផ្ទះ Hanoi FC ១០-០ នៅ​កីឡដ្ឋាន Hang Day Stadium នាទី​ក្រុង​ហាណូយ ល្ងាច​ថ្ងៃ​អង្គារ ទី​២៦ ខែកុម្ភៈ នេះ​។​

Hanoi FC ដែលជា​ម្ចាស់​ជើងឯក V.League 1 របស់​វៀតណាម រកបាន​៤​គ្រាប់​នៅ​តង់​ទីមួយ និង​បន្ថែម​៦​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ​។ ក្នុងការប្រកួតទាំងមូល Hanoi FC មានឱកាសស៊ុត​រហូត​ដល់ទៅ២៨លើក និងចំគោលដៅ១២លើក និងគ្រប់គ្រងការប្រកួតជាង​៧០ភាគរយ រីឯណាហ្គាវើល បានស៊ុត​តែ៣លើកប៉ុណ្ណោះ ក្នុងនោះ​២លើកចំគោលដៅ។
Hanoi FC ឡើង​លេខ​មួយ​ពូ​ល F បណ្តោះអាសន្ន ចំណែក Tampines Rovers របស់​សិង្ហ​បុរី ឈរ​លេខ​ពីរ ក្រោយពី​ពួកគេ​យកឈ្នះ​ម្ចាស់ផ្ទះ Yangon United របស់​មី​យ៉ាន់​ម៉ា ក្នុង​លទ្ធផល ៣-១ ។​



សម្រាប់​ការប្រកួត​បន្ទាប់​នា​ថ្ងៃទី​១២ ខែ​មិនា ណាហ្គា​វើ​ល យក​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បី​ស្វាគមន៍ Yangon United រីឯ Hanoi FC ធ្វើ​ទៅកាន់​កីឡដ្ឋាន Jalan Besar ដើម្បី​តទល់​ជាមួយ Tampines Rovers៕

 

Hanoi FC 10-0 Naga World (AFC Cup 2019 : Group Stage)

Ganiyu Oseni tops the #AFCCup2019 scoring charts after bagging 4 goals for Hanoi Football Club in their amazing 10-0 win over NagaWorld FC to sit pretty on top of Group F! 😍😍😍#HANvNAGMatch Report 👉 https://bit.ly/2tN0peJ

Posted by AFC Cup on Tuesday, February 26, 2019