ក្រុម​ឥណ្ឌូណេស៊ី​អាយុ​២២​ឆ្នាំ​បាន​ឈ្នះ​ជើង​ឯក​​ពាន​រង្វាន់​យុវជន​អាស៊ាន​ AFF U-22 2019 បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ថៃ​អាយុ​​២២​ឆ្នាំ​ដោយ​លទ្ធផល ២-១ វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​រៀប​ចំ​លើក​ទី​២​​នៅ​ប្រទេស​កម្ពុជា។

ចំពោះចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​វៀតណាម​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ដោយ​លទ្ធផល​ ១-០។ ដូច្នេះ​​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ និង​ទទួល​បាន​ពាន​លេង​ប្រកប​ដោយ​យុត្តិ​ធម៌​ Fair Play ជាង​គេ។

ពាន​រង្វាន់ AFF U-22 Championship 2019 ធ្វើ​នៅ​​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី១៧​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ដែល​មាន​​ប្រទេស​ចូល​រួមចំនួន​៨។