ជើងឯក AFF U-22 ឆ្នាំ សម្រាប់ឆ្នាំ២០១៩ បានបញ្ចប់ទៅហើយកាលពីពេលថ្មីៗនេះ ខណៈក្រុមឥណ្ឌូណេស៊ីជាម្ចាស់ពានរង្វាន់នេះ។
ការប្រកួតប្រជែងដែលចំណាយអស់រយៈពេលមួយសប្តាហ៍កីឡាករវ័យក្មេងជាច្រើនបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ និងទទួលបាននៅចំណាប់អារម្មណ៏ពីក្រុមសំណាក់ប្រិយមិត្តគាំទ្រ និងបណ្តាញសារពត៌មានក៏ដូចជាក្លឹបមួយចំនួន។ គេទំព័រ FOX Sports Asia បានជ្រើសរើសកីឡាកឆ្នើមលេចធ្លោទាំង ៥មកជូនបងប្អូនបានស្គាល់ពួកគេៈ

៥. Marco Ballini (Thailand)

ខ្សែការពារកូនកាត់ថៃ-អ៊ីតាលី Marco Ballini បានបង្ហាញទម្រង់លេងល្អ និងទទួលបានការតាមដានពីក្លឹបជាច្រើន។ កីឡាកររូបនេះបានដើរតួនាទីសំខាន់ជាខ្សែការពារកណ្តាលនៃក្រុមថៃ U-22 ដែលមានភាពល្អឥតខ្ចោះដោយជួយឱ្យក្រុមរបស់គាត់ធ្វើបាន៤ Cleansheet(មិនរបូតគ្រាប់បាល់បញ្ចូលទីសោះ)ក្នុងប្រាំប្រកួត។

Ballini បង្ហាញបង្ហាញទម្រង់លេងល្អ នៅក្នុងវគ្គផ្តាច់ព្រ័ត្រជាពិសេសនៅពេលជួបប្រឈមលេងជាមួយនឹងកីឡាករ Marinus Wanewar។ ខ្សែការពារវ័យ ២០ឆ្នាំរូបនេះបានរារាំងកីឡាករ Warnewar ស្ទើរតែពេញការប្រកួត។ ទោះបីជាយ៉ាងណាគាត់មិនអាចការពារការរកបានគ្រាប់បាល់ពីសំណាក់កីឡាករ Sani Rizki និង Osvaldo Haay ដែលបានស៊ុតបញ្ចូលទី ២គ្រាប់ធ្វើអោយឥណ្ឌូនេស៊ីលើកពាននោះបានជោគជ័យ។

៤. Firza Andika (Indonesia)

Firza Andika គឺជាតារាលេចធ្លោម្នាក់ក្នុងចំណោមកីឡាករចូលរួមក្នុងព្រឹត្តិការណ៍ AFF U-22 Championship ឆ្នាំ២០១៩ នេះ។ ខ្សែការពារវ័យក្មេងរូបនេះទើបតែមានវ័យ ១៩ឆ្នាំហើយថ្មីៗនេះត្រូវបានក្លាយជាសមាជិកក្លឹបប៊ែលហ្សិក Tubize ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករឆ្នើមរបស់ឥណ្ឌូនេស៊ីនាពេលអនាគត។ ២ប្រកួតដំបូង Andika បានធ្វើអោយគ្រាបបាល់បញ្ចូលទីរហូតបីគ្រាប់ ប៉ុន្តែសម្រាប់ការប្រកួតក្រោយទៀតគឺមិនងាយស្រួលទេសម្រាប់គូបដិបក្ស គាត់បានជួយក្រុមសម្រេច Cleansheet ២ប្រកួតបន្ទាប់។ កីឡាកររូបនេះក៏ធ្លាប់បានជួយក្រុមជម្រើសជាតិឈានដល់វគ្គផ្តាច់ព្រ័ត្រមួយចំនួនមកហើយ និងរកបានគ្រាប់បាល់បញ្ចូលទី ១គ្រាប់ក្នុងព្រឹត្តការណ៏នេះផងដែរ។

៣. Tran Danh Trung (Vietnam)

ខ្សែប្រយុទ្ធវៀតណាម Tran Danh Trung ក៏ជាកីឡាករលេចធ្លោម្នាក់ក្នុងព្រឹត្តការណ៏ AFF U-22 នេះផងដែរ។ Trung ភាគច្រើនចូលចិត្តបង្ហាញទម្រង់លេងនៅតំបន់ប្រយុទ្ធស្លាបឆ្វេងដោយចាប់ដៃគូជាមួយកីឡាករ ២រូបផ្សេងទៀត។ Trung រកបាន ១គ្រាប់ក្នុងជំនួបជាមួយហ្វីលីពីន និងបន្តរកបាន ២គ្រាប់ទៀតក្នុងការប្រកួតជាមួយនឹងក្រុមទីម័រខាងកើត។
ជាលទ្ធផលកីឡាករ រូបនេះបានបញ្ចប់ព្រឹត្តការណ៏ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនបំផុតម្នាក់ជាមួយនឹងការរកបាន ៣គ្រាប់បាល់។

៤. Marinus Wanewar (Indonesia)

ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីទទួលបានលទ្ធផលស្មើគ្នា ២-២ ក្នុងជំនួបព្រឹត្តការណ៏ AFF U-22 នេះស្របពេល Marinus Wanewar បានបង្ហាញទម្រង់លេងរស់រវើកនៅលើទីលាន និងជាកីឡាករមិនគួរមើលរំលង។ យ៉ាងណាមិញខ្សែប្រយុទ្ធឥណ្ឌូណេស៊ីវ័យ ២២ឆ្នាំរូបនេះ បានបង្កើតភាពចម្រូងចម្រាសបន្ទាប់ពីបញ្ចប់ការប្រកួតក្រុមឥណ្ឌូនេស៊ីយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា ២:0។ Marinus បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដំបូងក្នុងជំនួបម៉ាឡេស៊ី មុនពេលរកបានមួយគ្រាប់ដ៏សំខាន់ក្នុងការទទួលជ័យជម្នះលើកម្ពុជា។

៥. Saringkan Promsupa (Thailand)

កីឡាករ Marinus Wanewar និង Tran Danh Trung ព្រមជាមួយ Saringkan Promsupa គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ(៣គ្រាប់)នៃការប្រកួត AFF U-22 Championship ឆ្នាំ២០១៩។ Saringkan ប្រធានក្រុមជម្រើសជាតិ U-22 ថៃរូបនេះ បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យនៅក្នុងការប្រកួតនេះដោយបានស៊ុតបាល់បញ្ចូលទីបីគ្រាប់។ ទន្ទឹមនឹងនេះដែរសមត្ថភាពរបស់គាត់គឺមិនត្រូវមើលរំលងនោះទេ បន្ទាប់ពីកីឡាករវ័យក្មេង Muangthong United រូបនេះ ជួយអោយថៃរក្សាបាន Cleansheet ៤ដងក្នុងប្រាំប្រកួត និងថែមទាំងស៊ុតបាល់ប៉េណាល់ទី ១គ្រាប់ក្នុងជ័យជម្នះ របស់ពួកគេលើកម្ពុជា។

អត្ថបទដោយ៖ Cambosport
ប្រភព៖ foxsportsasia