ខ្សែប្រយុទ្ធអ៊ីស្លង់កីឡាករ Gylfi Sigurdsson បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខណៈដែល Everton បានបញ្ចប់ការបរាជ័យ​

បីដងជាប់ៗគ្នានៅក្របខ័ណ្ឌ Premier League សប្តាហ៏ទី២៧ដោយទទួលជ័យជម្នះ៣:0នៅលើក្រុម ម្ចាស់ផ្ទះ Cardiff ។

អតីតខ្សែបម្រើ-ប្រយុទ្ធស្លាប Sigurdsson របស់ក្រុម Swansea បានរកគ្រាប់បាល់២គ្រាប់នៅនាទីទី៤១,៦៦ អោយក្រុម Everton មុនពេល Dominic Calvert-Lewin បានបន្ថែមគ្រាប់បាល់ទី ៣ នៅនាទីទី(៩០+៣) ពីការបញ្ជូន​បាល់​របស់ខ្សែប្រយុទ្ធ Idrissa Gueye ដើម្បីជួយឱ្យ Everton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៩ នៅលើតារាងក្របខណ្ឌPremier League មុនពេលប្រកួតជាមួយក្រុម Liverpool នៅឯកីឡដ្ឋាន Goodison Park នាចុងសប្តាហ៏នេះ។

សម្រាប់ Cardiff ការបរាជ័យក្នុងផ្ទះជាលើកទី ២ ក្នុងរយៈពេល ត្រឹមតែ៤ ថ្ងៃធ្វើឱ្យក្រុមមាន១មួយពិន្ទុលើក្រុម​បាតតារាង​ទំាងបី​នៃតំបន់ត្រូវកាត់ចេញ។

ប្រភព: BBC