Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • លោក ប្រាក់ សុវណ្ណារ៉ា បានក្លាយជាគ្រូបង្វឹក ដែលមានសញ្ញាប័ត្របាល់ទាត់ខ្ពស់ជាងគេ នៅស្រុកខ្មែរ

    លោក ប្រាក់ សុវណ្ណារ៉ា បានក្លាយជាគ្រូបង្វឹកបាល់ទាត់ ដែលមានកម្រិតខ្ពស់ជាងគេប្រចាំនៅស្រុកខ្មែរ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិតអាជីព Professional Football Coaching Diploma ( Pro License) ប្រកបដោយជោគជ័យនោះ។

    នៅមុនការទទួលបានសញ្ញាប័ត្រកម្រិត Pro License នេះ លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានគេទទួលស្គាល់ថា ជាគ្រូបង្វឹក ដែលមានបទពិសោធ និងមានសមត្ថភាពដឹកនាំក្រុមនៅលើទីលាន ព្រោះលោកបានធ្លាប់ដឹកនាំក្លិប ក្នុងនាមជាគ្រូបង្គោល ច្រើនក្លិបមកហើយ។

    ក្រោយពីការចាកចេញពីក្លិបណាហ្គាវើល លោក ប្រាក់ សុវណ្ណារ៉ា បានជួយឲ្យបឹងកេត លើកពានលីកកំពូលកម្ពុជា ឆ្នាំ២០១៦ និងបានដឹកនាំក្រុមនេះឲ្យឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2015 ជាលើកដំបូង ក្រោយចាញ់ក្រុម Buriram United ១-០ ហើយលោក ក៏ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជាច្រើនលើកផងដែរ។

    នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ លោក ប្រាក់ សុវណ្ណារ៉ា បានដកខ្លួនចេញពីការដឹកនាំក្លិប ដោយវិលទៅចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការជួយចែករំលែកបទពិសោធ និងចំណេះដឹងរបស់លោក ទៅដល់គ្រូបង្វឹកផ្សេងៗទៀត។

    យ៉ាងណាក៏ដោយ សម្រាប់នៅរដូវកាលឆ្នាំ២០១៩នេះ លោក ប្រាក់ សុវណ្ណារ៉ា បានសម្រេចចិត្តមកចូលរួមជាមួយក្លិបក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ដោយមានតួនាទីជាអ្នកចាត់ការក្រុម ហើយលោកក៏មានជំនឿខ្ពស់ ក្នុងការជួយក្រុមប៉ូលិស ឲ្យទទួលបានលទ្ធផល នៅក្នុងការប្រកួត នារដៅកាលថ្មីនេះផងដែរ៕

    អត្ថបទដោយ៖ Cambosport

  • អត្ថបទទាក់ទង