Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • Luis Saurez ណែនាំ Liverpool អោយចុះហត្ថលេខានាំយកមិត្តរួមជាតិ Maxi Gomez មករួមក្រុម (មានវីដេអូ)

    យោងគេហទំព័រ The Sun បានចុះផ្សាយថាខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Barcelona នៅតែផ្តោតការយកចិត្តទុកដាក់ទៅលើជីវភាពរស់នៅ និងវិស័យកីឡារបស់ ប្រិយមិត្តគាំទ្រក្លឹបក្រុមហង្សក្រហម Liverpool ដែលជាអតីតក្រុមនាំអោយរូបគេល្បីល្បាញមុនពេលផ្ទេរទៅ Barcelona។ យ៉ាងណាមិញខ្សែប្រយុទ្ធឆ្នើមចាស់វស្សារូបនេះបានធ្វើការផ្តល់ជាគំនិតនិងយោបល់ ក្រុម Liverpool ធ្វើការពិចារណា ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Maxi Gomez បច្ចុប្បន្នកំពុងលេង អោយក្រុម Celta Vigo ដើម្បីយកមកពង្រឹងក្រុម។ សម្តីរបស់ Suarez អាចជួយឱ្យ Liverpool ត្រូវផ្តោតអារម្មណ៏ខ្លាំងទៅលើ Gomez ស្របពេលក្រុម Celta Vigo ប្រឈមនិងការកាត់ចេញនៅរដូវកាលនេះក្រោយមានគម្លាត ២ពិន្ទុប៉ុណ្ណោះពីក្រុម Villareal គិតត្រឹមសប្តាហ៏ទី២៦។

    Gomez កីឡាករអន្តរជាតិអ៊ុយរូហ្គាយ ត្រូវបានមិត្តរួមជាតិ​ Luiz Suarez ប្រាប់ថាគឺជាខ្សែប្រយុទ្ធម្នាក់ដែលសក្តិសមក្នុងការផ្លាស់ទៅលេងនៅទឹកដី Anfield។ Gomez វ័យ ២៣ឆ្នាំគឺជាខ្សែប្រយុទ្ធវ័យក្មេងមួយរូបដែលបានចូលប្រឡូក នៅទ្វីបអឺរ៉ុបហើយគាត់មានទំនាក់ទំនងក្នុង ការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League កាលពីខែមករា ២០១៩ មុនពេលរូបគេបន្តលេង ក្របខ័ណ្ឌ La Liga បន្តទៀត។

    Chelsea, West Ham និង Liverpool បានបង្ហាញចំណាប់អារម្មណ៏មកលើរូបគេ ខណៈដែលតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធជើងស៊ុតរូបនេះមានប្រមាណ ៥០លានអឺរ៉ូ។ មានក្រុមមួយចំនួនបានផ្តល់ជូននៅខែមករានៅទឹកប្រាក់ប្រមាណ ៣៥លានអឺរ៉ូប៉ុន្តែក្លឹប Celta បានច្រានចោល ប៉ុន្តែយ៉ាងណាមិញក្រុមនិងអាចធ្វើការ ផ្លាស់ប្តូរចិត្ត ប្រសិនក្រុមពួកគេត្រូវបានកាត់ចោលទៅលេងនៅក្របខណ្ឌលំដាប់ទី២ រដូវកាលក្រោយដើម្បីសម្រាលបន្ទុក។ រដូវកាល ២០១៨-២០១៩ នេះ Gomez រកបាន គ្រាប់បាល់ បញ្ចូលទី ៩គ្រាប់ និង Assist ៥គ្រាប់ហើយអោយក្រុម Celta Vigo សម្រាប់ក្របខណ្ឌ La Liga។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ sport-english

  • អត្ថបទទាក់ទង