បរទេស៖ ខ្សែ​ប្រយុទ្ធ Luis Suarez កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ផ្ទេរ​ទៅកាន់​ក្លិប AT Madrid ក្រោយ​ពី​ភ្នាក់​ងារ​តំណាង​ឲ្យ​ខ្សែ​ប្រយុទ្ធរូប​នេះ បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​ក្នុង​ការ​ពិភាក្សា​ផ្សេង​ៗ ជាមួយនឹង​ក្លិប Barcelona កាល​ពីថ្ងៃ​អង្គារ​។

ប្រភព​នានា បាន​បញ្ជាក់​ប្រាប់​ថា ការ​ព្រម​ព្រៀង​គ្នា​មួយបាន​ឈាន​ដល់ហើយ ក្រោយ​ពី​ការ​ពិភាក្សា​នានា​រវាង​លោក​ Josep Maria Bartomeu ប្រធានក្លិប Barca និង​ក្រុម​ការ​ងារ​របស់ Suarez។ Suarez លែងជា​សមា​ជិកសំខាន់​ក្នុង​​ក្លិប​ Barcelona ទៀតឡើយ ហើយ​ក្លិប​មានមូលដ្ឋាននៅ Catalonia មួយនេះ ពិត​ជា​ពេញ​ចិត្ត​ក្នុងការ​ឲ្យ​រូប​គេ​ចាក​ចេញដោយ​គ្មាន​តម្លៃ​ខ្លួន ប្រសិន​បើ​រូប​គេ​ពិត​ជា​មិន​បាន​ចូល​រួម​ជាមួយនឹងក្លិប​កំពូល​ណា​ផ្សេង​ទេនោះ​។ តារា​ឆ្នើម​អន្តរ​ជាតិ​អ៊ុយ​រូ​ហ្គាយ​រូបនេះ បាន​យល់​ព្រម​​លើលក្ខខណ្ឌ​នានា ទៅ​លើ​ប្រាក់​ខែ​ត្រូវ​បាន​កាត់​ចេញ​ពាក់​កណ្តាល​ ជាមួយនឹងក្លិប Atletico ក្រោយពីការ​ផ្ទេរ​មួយ​ទៅកាន់​ក្លិប Juventus បាន​ទទួល​បរា​ជ័យ ដោយសារ​តែ​បញ្ហា​លិខិត​ឆ្លង​ដែន​។

បន្ទាប់​មក លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona បាន​​រា​រាំង​ការ​ផ្ទេរ​នេះ ដោយ​សារ​តែ​លោក​​មិន​ចង់​លក់​ទៅ​ឲ្យ​ក្លិប​ជា​​គូ​ប្រជែង​នៅ​​អេ​ស្ប៉ាញ ដូច​គ្នា​។ ប៉ុន្តែ ក្រោយពី​កិច្ច​ប្រជុំ​មួយ​ជាមួយនឹង​ក្រុម​​​អ្នក​តំណាង​ឲ្យ Suarez ក្លិប Barcelona បាន​​លុប​ចោល​ជំហ​របស់​ខ្លួន​វិញ ដោយ​សារ​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ គំរាមសម្តែង​ការ​ខឹង​សម្បារ​របស់​គេ​​ទៅកាន់​បណ្តាញ​សារ​ព័ត៌​មាន​៕

 

ប្រភព​ព័ត៌​មាន៖ Goal.com