Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • Ben Arfa លើកទឹកចិត្តឲ្យ Rennes សងសឹកលើលោក Emery រាត្រីនេះ

    លោក Emery គ្រូបង្វឹករបស់ក្រុម Arsenal នឹងត្រូវជួបគូសត្រូវចាស់ នៅពេលដែលក្រុមកាំភ្លើងធំរសប់លោក សម្លឹងរកការបោះជំហានកាន់តែកៀកឆ្ពោះទៅកាន់ការឈ្នះពានក្របខ័ណ្ឌ Europa League និងវិលទៅកាន់ក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម Rennes នៅរាត្រីនេះ។

    ខ្សែប្រយុទ្ធ Ben Arfa បានជួយឲ្យក្រុមស្ថិតពាក់កណ្តាលតារាងនៃក្របខ័ណ្ឌ Ligue1 មួយនេះ ឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃយុទ្ធនាការអឺរ៉ុបជាលើកទី១។ ប៉ុន្តែ តារាឆ្នើមរូបនេះ បានជួបរយៈពេលដ៏ខកចិត្តរយៈពេល ២ឆ្នាំ ក្រោមការដឹកនាំរបស់លោក Unai Emery ក្នុងពេលស្ថិតនៅជាមួយនឹងក្លិប Paris Saint-Germain ខណៈដែលរូបគេត្រូវបានបង្កកសម្រាប់រយៈពេល ១រដូវកាលពេញ និងត្រូវបង្ខំចិត្តធ្វើការហ្វឹកហាត់ជាមួយនឹងក្រុមកីឡាករបម្រុងរបស់ក្លិបនេះ។

    ប៉ុន្តែ ទោះបីជាយ៉ាងណា ស្ថិតក្នុងវ័យ ៣១ឆ្នាំ Ben Arfa បានស្រោចស្រង់អាជីពរបស់គេវិញ កីឡដ្ឋាន Roazhon Park របស់ក្រុម Rennes ហើយនិងមានបំណងក្នុងការបំពេញការសងសឹកមួយទៅលើលោក Emery នៅរាត្រីនេះ។ Rennes កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ នៅលើតារាងក្របខ័ណ្ឌ Ligue 1 ប៉ុន្តែ បានផ្តល់ការភ្ញាក់ផ្អើលដល់ក្រុម Real Betis ក្នុងវគ្គ៣២ក្រុមចុងក្រោយ តាមរយៈការយកឈ្នះទាំង២ជើងក្នុងលទ្ធផល ៦-៤។ ខ្សែបម្រើ Benjamin Andre របស់ក្រុម Rennes បាននិយាយថា៖

    «យើងដឹងថា យើងនឹងត្រូវបង្កើតការលេង១កម្រិតទៀត ពេលប្រកួតជាមួយនឹងក្លិបបែបនេះ។ Arsenal គឺជាក្រុមមួយដែលមានភាពល្បីល្បាញនៅអឺរ៉ុប។ ពួកគេពិតជាមានប្រៀបយ៉ាងពិតប្រាកដក្នុងការឈ្នះ»។

    ភាពត្រដាបត្រដួសរបស់ក្រុម Arsenal ក្នុងពេលលេងក្រៅដី ក្នុងរដូវកាលទី១របស់លោក Emery ក្នុងនាមជាគ្រូបង្វឹក គួរតែជួយឲ្យក្រុមរបស់បារាំងមួយនេះ មានការជឿជាក់ក្នុងការទទួលបានលទ្ធផលដ៏មិននឹកស្មានដល់៕

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Sport24

  • អត្ថបទទាក់ទង