Rajadamnern ត្រូវបានគេស្គាល់ថាជាសង្វៀនប្រដាល់សេរីធំមួយក្នុងចំណោមសង្វៀន២នៅប្រទេសថៃ។ វាត្រូវបានបើកដំណើរការតាំងពីឆ្នាំ១៩៤៥ ដែលអាចផ្ទុកអ្នកទស្សនាបានដល់៨ពាន់នាក់។
សង្វៀននេះមានទីតាំងស្ថិតនៅទីក្រុងបាងកក ដោយដំណើរការប្រកួត៤ថ្ងៃក្នុងមួយសប្ដាហ៍ពោលនៅថ្ងៃ ច័ន្ទ ពុធ ព្រហស្បតិ៍និងអាទិត្យ ចាប់ផ្ដើមប្រកួតពីម៉ោង៦:៣០នាទីតទៅ។ ជាទូទៅសម្រាប់អ្នកចូលទស្សនាមិនថាជនជាតិថៃឬបរទេសត្រូវតែទិញសំបុត្រចូលទស្សនា ដោយមាន៤ប្រភេទសំបុត្រ។
កៅអីលំដាប់ទី៣ តម្លៃសំបុត្រ ១០០០បាត (៣១,៥៥ដុល្លារ)
កៅអីលំដាប់ទី២ តម្លៃសំបុត្រ ១ ៥០០បាត (៤៧,៣២ដុល្លារ)
កៅអីតំបន់ពណ៌ខៀវ តម្លៃសំបុត្រ ១ ៨០០បាត (៥៦,៧៨ដុល្លារ)
កៅអីជាប់រេញ តម្លៃសំបុត្រ ២០០០បាត (៦៣,០៩ដុល្លារ)
ត្បិតតែជាកន្លែងប្រកួត ប៉ុន្តែវាក៏ជាកន្លែងកន្លែងលេងភ្នាល់ប្រដាល់ដ៏ធំផងដែរ។ សម្រាប់អ្នកដែលចូលភ្នាល់នៅទីនោះគេត្រូវឲ្យអង្គុយនៅតំបន់កៅអីជួរទី ៣និង២៕
ប្រភពពី: Sabay
សង្វៀនធំនៅទីក្រុងបាងកក ប្រចាំប្រទេសថៃ Rajadamnern មាន៤លំដាប់ហើយត្រូវបង់យ៉ាងតិច៣០ដុល្លារ
អត្ថបទទាក់ទង