កំពង់ស្ពឺ៖ ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំមណ្ឌលខេត្តកំពង់ស្ពឺនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ចាប់​ផ្តើម​បើក​ឆាក​ជាផ្លូវការហើយនៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ​៩​ ខែ​មីនា ឆ្នាំ២០១៩​​ នៅបរិវេណដីឡូរ៍ឧកញ៉ា​ ឈ្ួន គឹមសាន ដោយមានការចូលរួមទស្សនាពីទស្សនិកជនជាអ្នកគាំទ្ររាប់ពាន់នាក់។

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួតបានប្រាប់ឲ្យដឹង​ថា នេះជាកម្មវិធី 1-Star World Tour ដែលប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺផ្នែកបុរស ហើយង្វាន់ទឹកប្រាក់សរុប ៦០,០០០ ដុល្លារអាមេរិក ដោយក្រុមជ័យលាភីនីមួយៗនៃក្របខណ្ឌកម្មវិធី 1-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ ៥,០០០ ដុល្លារអាមេរិក ចំណែកឯក្រុមជ័យលាភីនីមួយៗនៃក្របខណ្ឌកម្មវិធី 2-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ ២៥,០០ ដុល្លារអាមេរិក។ ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវវ័យនិងអតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះមានក្រុមជាង១២០មកពីជាង៤០ប្រទេសរួមទាំងកម្ពុជាចូលរួមការប្រកួតដែរ។

ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះនឹងផ្តល់ភាពរំភើបរីករាយក្រៃលែងសម្រាប់ទស្សនិកជន ដោយសារកីឡាករមកពីបណ្តាប្រទេសជាច្រើននឹងចូលរួមប្រកួតប្រជែងគ្នានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្សំពិន្ទុ ដែលអាចលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០នៅប្រទេសជប៉ុនដើម្បីឈានរកទៅជើង​ឯកពិភពលោក។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ៕