អ្នកលេងគុនខ្មែរ ធន់ ចាន់តាក់ ប្រកួតមិត្តភាពម្សិលមិញនៅបាយ័នបែករហូត១៥ថ្នេរ ហូរឈាមមិនឈប់ចង់សន្លប់ទៅហើយ ប៉ុន្តែខំតស៊ូប្រកួតរហូតដល់ចប់កម្មវិធី តស៊ូដើម្បីគុនខ្មែរ និងមិនចង់ឲ្យគេមើលងាយគុនខ្មែរ។
ចាន់ តាក់(ក្រហម)
ចាន់តាក់ បានឲ្យដឹងថា រូបគេបែកតាំងតែពីទឹកទី១មកម្ល៉េះ ប៉ុន្តែមិនធំប៉ុន្មានទេ លុះពេលចូលដល់ទឹកទី២ឡើងទៅ របួសបែកកាត់តែធំ។ បើនិយាយពីរបួសនេះមានការលំបាកដែរនៅពេលដែលខ្លួននៅបន្តការប្រកួត ព្រោះវាហូរឈាមរហូតធ្វើឲ្យខ្សោយកម្លាំង និងនៅពេលខ្លះហូរឈាមដល់ថ្នាក់ចង់ស្រវាំងភ្នែកស្ទើរមិនអាចប្រកួតតទៀតបាន។
ចាន់ តាក់ ស្មើជាមួយកីឡាករថៃ
កូនសិស្សលោក ធន់ សុភា ខាងលើនេះបន្ថែមថា បើទោះជាមានការលំបាកដូចរៀបរាប់បែបនេះក្ដី អ្នកប្រដាល់រូបនេះនៅតែខំប្រឹងតស៊ូប្រកួតដើម្បីគុនខ្មែរ និងគិតក្នុងចិត្តទៀតថា កីឡាករឡើងប្រកួតចាញ់ឈ្នះឲ្យល្អមើល។
កីឡាករទាំងពីរដេរក្រោយប្រកួតចប់
បញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពនៅសង្វៀនបាយ័នម្សិលមិញនេះ គឺ ធន់ ចាន់តាក់ ស្មើពិន្ទុជាមួយកីឡាករថៃ Banhchakarn Site Kruyo ខណៈ១គូទៀតនោះ ឡៅ ចិត្រា ឈ្នះពិន្ទុ Yokpetch Petchkarsam៕
ប្រភពពី: Sabay
អ្នកលេងគុនខ្មែរ ធន់ ចាន់តាក់ ហូរឈាមតស៊ូរជាមួយថៃ Banhchakarn Site Kruyo រហូតស្មើរពិន្ទុ
អត្ថបទទាក់ទង