កំពូល​កីឡាករ​ស្នូកឃ័រ​អង់គ្លេស Ronnie O’Sullivan បាន​ក្លាយជា​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិ​សា​ស្រ​កីឡា​នេះ​ ដែល​រក​បាន​លើស​ពី 100ពិន្ទុ​ក្នុង 1​ហ្វ្រេ​ម រឺ​ហៅថា Century Break ដល់​ទៅ 1000លើក​ក្នុង​អាជីព នៅ​ពេល​យកឈ្នះ​កីឡាករ Neil Robertson គ្រង​ជើងឯក Player Championship​។

​​ជើងឯក​ពិភពលោក​ 5​សម័យ O’Sullivan ចាប់ផ្ដើម​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ត្រូវការ 100ពិន្ទុ​តែ 3ហ្វ្រេ​ម​ទៀត​​ប៉ុណ្ណោះ​ដើម្បី​កាន់កាប់​កំណត់ត្រា​នេះ​។ ​មិន​លំបាក​ឡើយ O’Sullivan ពិតជា​អាច​ធ្វើ​បាន​មែន​ដោយ​រក​បាន Century Break បី​លើក​ក្នុង​ការ​យកឈ្នះ Neil Robertson 10-4 ហ្វ្រេ​ម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ​មិន​មាន​កីឡាករ​ស្នូកឃ័រ​ផ្សេង​ទៀត​ឡើយ​ ដែល​ធ្វើ​បាន​ដល់​ចំណុច​នេះ ពោល​គឺ Stephen Henry បាន​ត្រឹម 775 ខណៈ John Higgins 745​។ មានតែ​កីឡាករ​ស្កុ​ត​ឡេ​ន​ 2​នាក់​នេះ​ទេដែល​ធ្វើ​បាន Century Break លើស​ពី 700ហ្វ្រេ​ម​៕

សូមរីករាយទស្សនាក្នុងការប្រកួតនៅវិដេអូខាងក្រោមនេះ: