​ស្តេចប្រដាល់ប្រចាំប្រទេសថៃ “មាសខ្មៅ” Buakhao Bancha ត្រូវជួបប្រកួតសារជាថ្មីជាមួយ​ សង្ឃចិន យីឡុង Yilong​ ដែលប្រើរក្បាច់គុន Kung Fu មកពីប្រទេសចិន ជួបគ្នាលើកទី៣ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ក្នុងក្របខណ្ឌ័ថ្មីរបស់ Mas Fight មានត្រឹមតែ១ទឹក ៩នាទីប៉ុណ្ណោះ ហើយការប្រកួតនេះមានប្រាក់រង្វាន់ ១០ លានបាត។

នៅ Phaya ទីក្រុងបាងកក មានព័ត៌មានដ៏កក្រើកមួយរវាងអ្នកប្រដាល់ថៃ និងចិននៅខែតុលាឆ្នាំ ២០១៩ នឹងមានការប្រកួតជាលើកទី៣នៅ ហុងកុងដោយលោក Tony Chen ដែលជាអ្នកផ្សព្វផ្សាយពត៌មាននិងអោយមនុស្សគ្រប់គ្នាដឹងផងដែរ។ ការគាំទ្រពីប្រជាជនថៃ និងចិន គឺជាចំណុចកណ្តាលរវាងជើងខ្លាំង “ខ្មៅមាស” Buakhao Banchamek ដែលជាកំពូលកីឡាករឆ្នើមល្បីពេញទូទាំងប្រទេថៃ ​ និង អុីឡុង “Luang Chuan ប្រើក្បាច Kung Fu ដែលមានភាពល្បីល្បាញមកពីប្រទេសចិនដូចគ្នា ហើយជ័យលាភីនេះទទួលបានរង្វាន់ ១០ លានបាត ដែលបានកំណត់ទុកដោយស្ថាប័ន។

Buakao បានបើកបេះដូងយ៉ាងទូលំទូលាយក្នុងការប្រកួតជាមួយនឹងដៃគូរចាស់របស់ខ្លួន ហើយក័ជាកន្លែងទី៣ផងដែរ បន្ទាប់ពីបានជួបគ្នាពីរដងរួកន្លងមក ព្រមទាំងធ្លាប់ប្តូរបទពិសោធ៍ក្បាចគុនគ្នាទៅវិញទៅមកថែមទៀតផង។ ហើយការប្រកួតនេះមានលក្ខណ៍៤ចំណុចដែលមិនធ្លាប់មានពីមុនមក ដែលបានកំណត់ក្របខណ្ឌ័ថ្មីពី Mas Fight ដូចខាងក្រោម:
លក្ខណ៍ទី១: ប្រកួតតែ១ទឹក មាន៩នាទី
លក្ខណ៍ទី២: មានតែអជ្ញាកណ្តាលតែម្នាក់គត់នៅលើសង្វៀនជាអ្នកកាត់សេចក្តី​ ដោយមិនមានចៅក្រមសំរាប់អោយពិន្ទុឡើយ
លក្ខណ៍ទី៣: ប៊ូខាវ អាចប្រើស្នៀតមួយថៃគ្រប់ស្នៀត ខណ:យូឡុង ក៏អាចប្រើក្បាច់គុនកុងហ្វូគ្រប់ស្នៀតដូចគ្នា
លក្ខណ៍ទី៤: បើការប្រកួតចប់ទឹក៩នាទីមិនមានអ្នកសន្លប់ ឬចុះចាញ់ទេរឺ រាប់៣ដងនោះទេចាត់ទុកថាស្មើរគ្នា

គ្រប់លក្ខណ៍នេះត្រូវបានកំណត់ដោយ Mas Fight ហើយសូមបញ្ជាក់ផងដែរថា​: ការប្រកួតរាវងជើងខ្លាំងទាំងពីរ Buakhao Bancha នឹង Yilong ដែលប្រើរក្បាច់គុន នឹងធ្វើឡើងនៅសណ្ឋាគារ Pathumwan Princess Hotel, Phaya Thai នៃទីក្រុងបាងកក​ ប្រទេសថៃ ហើយការប្រកួតពួកភាគច្រើនធ្វើនៅចិនមានចាញ់មានឈ្នះ៕

ប្រែសំរួលដោយ: NSPR ប្រភពពី: workpointnews
សូមទស្សនាវិដេអូក្នុងការសម្ភាសខាងក្រោមនេះ: