កូនសិស្សនៅក្នុងក្លឹបប្រដាល់តាឡីដំរីមានរិទ្ធ ផល សោភណ្ឌ័ ដែលជាអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាយើង នឹងអាចចាប់ដៃគូរជាមួយជើងខ្លាំងប្រទេសថៃ៣រូបមានដូចជា ឌិនណាផូ, ហ្វុន លួង, ប៉េរេបុរីរាំ នឹងម៉ៃសុទ្ធ ក្នុងចំណោមកីឡាករទាំងនេះនឹងអាចប៉ះជាមួយជើងខ្លាំងអ្នកលេងកែងពិឃាដ សោភណ្ឌ័ នៅក្នុងកម្មវិធីគុនខ្មែរគោជលនៅខេត្តកំពង់ស្ពឺ នាខែមិនា ឆ្នាំ២០១៩នេះ។

ជើងខ្លាំងប្រដាល់របស់ថៃទាំង៤រូបនេះ​ សុទ្ធតែធ្លាប់មកប្រកួតជាមួយកីឡាករខ្មែរយើងជាច្រើនលើកមកហើយ នឹងធ្លាប់ផ្លាស់ប្តូរស្នៀតគ្នាទៅវិញទៅមកហើយអ្នកគាំទ្រក៏ចាត់ទុកថាជាជើងខ្លាំងផងដែរបន្ទាប់ពិពួកគេធ្លាប់បានជួបអ្នកលេងគុនខ្មែរជាច្រើនរូបផងនោះ ធ្វើអោយអ្នកប្រដាល់ថៃទាំងនេះ មានទឹកចិត្តមកប្រកួតជាមួយគុនខ្មែរយើង។

ឌិនណាផូ ស ចានយ៉ាឡាក់ ពួកគេធ្លាប់ជាប់ជាជើងឯករបស់ ISI Palm នៅរដូវកាលទី២ដោយសារចាញ់ការប្រកួតជាមួយម្ចាស់ពានរង្វាន់ មឿន សុខហ៊ុច ប៉ុន្តែក្នុងជំនួបមិត្តភាពពួកគេបានផ្តួលកីឡាករជើងខ្លាំងរបស់ខ្មែរយើង សុខហ៊ុច ដែល​ធ្លាប់​សាង​ភាព​ល្បី​ល្បាញ​កន្លងមក និង​​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រ​វាត់​ចំនួន​៣​ស្ថាប័ន​ ក្នុង​ឆ្នាំ​២០១៧​នោះអោយសន្លប់វិញផងដែរដោយការប្រកួតនោះនៅឯស្រុកកំណើតពួកគេ៕