(បរទេស)៖ កំពូលអ្នកប្រដាល់គុនចម្រុះក្នុងទ្រុង UFC ដែលឈរនៅចំណាត់ថ្នាក់លេខ៣ ពិភពលោក Conor McGregor បានប្រកាសចូលនិវត្តន៍ពីប្រដាល់ក្បាច់គុនចម្រុះ MMA ជាផ្លូវការហើយនាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោយពីជាប់បម្រាមមិនឲ្យឡើងប្រកួតនាពេលថ្មីៗនេះ។
តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសដែលបានដកស្រង់ពីបណ្តាញសង្គម នៅលើគណនី Twitter របស់កីឡាករវ័យ៣០បានសរសេរមុននេះថា៖ “ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ពីកីឡាករគុនចម្រុះហើយនៅថ្ងៃនេះ។ ខ្ញុំសូមជូនពរក្រុមការងារចាស់ៗទាំងអស់ឲ្យសំណាងល្អបន្តដំណើរទៅឆ្ពោះទៅមុខ”។ ការប្រកាសនេះបានលេចចេញឡើង បន្ទាប់ពី McGregor ត្រូវបានចាប់ខ្លួននៅរដ្ឋ Florida កាលពីសប្ដាហ៍មុន ដោយសារតែបានបោកទូរសព្ទរបស់អ្នកគាំទ្រនៅខាងក្រៅសណ្ឋាគារ Miami Beach។ ការសម្រេចចិត្តព្យូរស្រោមដៃនេះ គឺខ្ញុំបានធ្វើការអតីតដៃគូចាស់ខ្ញុំម្នាក់គឺ Proper Pina Coladas»។
McGregor ក៏ត្រូវបានខាង UFC ត្រូវបានក្រុមគណៈកម្មាធិការនៃរដ្ឋ Nevada ព្យួរការប្រកួតរយៈពេល៦ខែ និងពិន័យជាប្រាក់៥ម៉ឺនដុល្លារ ក្រោយគេនិងបក្សពួកបានបង្កជំលោះ ក្រោយប្រកួតចាញ់កីឡាកររុស្ស៊ី Khabib Nurmagomedov ក្នុងការប្រកួត UFC229 កាលពីខែតុលាកន្លងទៅ៕
កីឡាករដែលមានកម្ពស់ ១.៧៥ម៉ែត្រ វ័យ៣០ឆ្នាំ Conor McGregor បានចាប់ផ្តើមអាជីពប្រដាល់ក្នុងឆ្នាំ២០០៨ ធ្លាប់ឡើងប្រកួតប្រដាល់ក្បាច់គុនចម្រុះ (MMA) បានចំនួន ២៥ដង ក្នុងឈ្នះ២១ដង ចាញ់៤ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ១៨ដង ខណៈដែលធ្លាប់ប្រកួតបែបប្រដាល់សកលបាន ១ដងដែរ ដោយចាញ់កីឡាករ អាមេរិក Floyd Mayweather ក្នុងទឹកទី១០ កាលខែសីហា ឆ្នាំ២០១៨ នៅសង្វៀនស្ថិតនៅ Las Vegas សហរដ្ឋអាមេរិក៕
អ្នកប្រដាល់គុនចម្រុះ Conor McGregor បានប្រកាសចូលនិវត្តន៍ពីកីឡា MMA
អត្ថបទទាក់ទង