(ឌីជេ Dyro ចូលរួមសម្តែងក្នុងកម្មវិធី EDM Raveground 2.0 នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា)
តំណគេហទំព័រ៖ https://www.facebook.com/CambodiaEDM/videos/416248425804767/

ក្នុងនាមជាអ្នកណែនាំតន្រ្តីអេឡិចត្រូនិចនិងឆាករាំខ្នាតធំ៣ឆ្នាំចុងក្រោយមកកាន់ព្រះរាជាណាចក្រកម្ពុជា ស្រាបៀរ Heineken នឹង រៀបចំកម្មវិធីដ៏កគ្រើកលើកទី ៩ នៅថ្ងៃសៅរ៍ ទី៣០ ខែមិនា នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ដើម្បីអបអរសាទរព្រឹត្តការណ៍ដ៏អស្ចារ្យនេះ យើងនាំគ្នាក្រឡេកមើលទៅគ្រប់ព្រឹត្តការណ៍ដែលមិនអាចបំភ្លេចបានក្នុងឆ្នាំ 2018។

កម្មវិធី EDM Afterlife. ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី 27 ខែតុលាឆ្នាំ 2018

Day of the Death គឺជាប្រធានបទនៃកម្មវិធី EDM afterlife ដែលមានការចូលរួមសម្តែងដោយលោក Mike Cervello មកពីទីក្រុង Amsterdam។ កម្មវិធី Afterlife គឺជាពិធីEDM ដែលទទួលបានជោគជ័យបំផុតរហូតមកដល់បច្ចប្បន្ននេះ។ ឌីជេមកពីតំបន់ផ្សេងទៀតរួមមាន Anima Project និងឌីជេដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ។

តោះមកមើលរូភាពមួយចំនួនកាលពីឆ្នាំទៅមិញ

កម្មវិធី EDM 3.2.1, ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី 31 ខែធ្នូឆ្នាំ 2018

យើងបានរៀបចំកម្មវិធីឆ្លងឆ្នាំ 2018 ដោយមានការសម្តែងបាញ់កាំជ្រួចដ៏អស្ចារ្យនៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីឆ្លងឆ្នាំ EDM 3.2.1 មានការអញ្ជើញចូលរួមសម្តែងពីឌីជេ Pegboard Nerds, KAKU និងឌីជេក្នុងស្រុកផងដែរ។

Raveground 2.0 នឹងត្រួសត្រាយផ្លូវសម្រាប់រៀបចំប្រារព្ធពិធីកាន់តែធំអស្ចារ្យ និងនាំមកឌីជេនិងសិល្បករលំដាប់ថ្នាក់លេខ១របស់ពិភពលោកមកពីបណ្តាប្រទេសនៅជុំវិញពិភពលោក។

ឆ្នាំនេះ ការរៀបចំអបអរកម្មវិធី EDM របស់ស្រាបៀរ Heineken លោកទី 9 នឹងកាន់តែអធិកអធម និងនាំមកនូវបទពិសោធជាច្រើនដែលមិនអាចបំភ្លេចបាន និងភាពភ្ញាក់ផ្អើលដែលនឹងផ្តល់ជូននៅយប់ថ្ងៃទី 30 ខែមីនា ឆ្នាំ 2019 ខាងមុខនេះ។

សំបុត្រមានលក់នៅសណ្ឋាគារកាំបូឌីយ៉ាណាសម្រាប់អតិថិជនដែលអញ្ជើញទៅផ្ទាល់ និងអ្នកចូលរួមកម្មវិធី។

សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ។