សៀមរាប៖ ការប្រគំតន្រ្តីយក្សនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ប្រចាំមណ្ឌលសៀមរាបបានកក្រើកក្រុងសៀមរាបដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបក្រោយពីពិធីប្រកាសក្រុមជើងឯកនៃការប្រកួតបាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំមណ្ឌលសៀមរាបក្នុងក្របខ័ណ្ឌកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តសៀមរាបបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរអាន់ឆ័រជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរអាន់ឆ័រដែលបានទិញពីស្តង់ស្រាបៀរអាន់ឆ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជាកញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ លោក ហ្សូណូ អ្នកនាងសុខស្រីនាង កញ្ញា សួស វីសា កញ្ញាទេព បូព្រឹក្ស លោក នីកូ លោក ស្តិប ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

តារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកខេត្តសៀមរាប នាត្រីកាលនោះ។

កម្មវិធីប្រគំតន្រ្តីនឹងបន្តប្រារព្ធធ្វើឡើងនៅបីខេត្តទៀត៖ – ក្រុងប៉ោយប៉ែត នៅថ្ងៃទី ៣០ ដល់ថ្ងៃទី៣១ ខែមីនា – ខេត្តបាត់ដំបង នៅថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែមេសា – ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។

ពិសាដោយការទទួលខុសត្រូវ៕