Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • ក្រុមហ៊ុន WORLDWIDE MOTORS COMPANY រៀបចំពិធីសម្ពោធសាខាថ្មី និងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុនដៃគូ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៤ ខែឧសភា ២០១៩ ក្រុមហ៊ុន Worldwide Motors Company (WMC) បានរៀបចំពិធីសម្ពោធសាខាថ្មីនៅផ្លូវ ២០០៤ និងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុននេះ និងបណ្តាក្រុមហ៊ុនម៉ាករថយន្តល្បីៗជាច្រើនមកពីប្រទេសចិន។

    លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុន Worldwide Motors Company (WMC) បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងព្រឹត្តិការណ៍ពិសេសនេះ និងមានការអញ្ជើញចូលរួមផងដែរពីថ្នាក់គ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន Worldwide Motors Company (WMC) និងតំណាងក្រុមហ៊ុនដៃគូពាណិជកម្មជាច្រើននាក់មកពីប្រទេសចិន។

    នេះគឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្តសម្រាប់ក្រុមហ៊ុន Worldwide Motors Company (WMC) ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងបណ្តាក្រុមហ៊ុនម៉ាករថយន្តល្បីៗជាច្រើនមកពីប្រទេសចិន និងធ្វើការដោះដូរឯកសារសំខាន់ៗរវាងក្រុមហ៊ុន Worldwide Motors Company និងតំណាងក្រុមហ៊ុនម៉ាកសញ្ញាទាំងអស់មានដូចជា GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ។

    លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុន Worldwide Motors Company (WMC) បានមានប្រសាសន៍ថា ក្រុមហ៊ុន Worldwide Motors Company (WMC) បានធ្វើប្រតិបត្តិការជាង ១០ មកហើយ។ ក្នុងរយៈពេលឆ្នាំប៉ុន្មានថ្មីៗនេះ ក្រុមហ៊ុន Worldwide Motors Company (WMC) បានទទួលការគាំទ្រពីអតិថិជនជាលក្ខណៈក្រុមហ៊ុន និងបុគ្គលមកពីគ្រប់មជ្ឈដ្ឋាន ដូច្នេះថ្ងៃនេះយើងកំពុងរៀបចំពិធីសម្ពោធសាខាថ្មី និងចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការជាយុទ្ធសាស្រ្តជាមួយបណ្តាក្រុមហ៊ុនម៉ាករថយន្តល្បីៗមកពីប្រទេសចិន។ ហើយយើងបានរៀបចំគម្រោងល្អៗ និងកម្មវិធីប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនក្នុងស្រុករបស់យើងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយរាប់ទាំងកិច្ចសហប្រតិបត្តិការដែលយើងនឹងធ្វើការប្រកាសនៅថ្ងៃនេះ។ គោលដៅរបស់យើងគឺពង្រីកអាជីវកម្មរបស់យើងតាមរយៈការនាំចូលម៉ាករថយន្តល្បីៗនាពេលអនាគត ដើម្បីពង្រីកវិស័យឧស្សាហកម្មរថយន្តនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបើកសាខាជាច្រើននៅទូទាំងខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំផែនការបង្កើតរោងចក្រផលិតរថយន្តនៅក្នុងខេត្តព្រៃវែង និងបណ្តាខេត្តផ្សេងទៀតនៅពេលអនាគត។

    ព្រឹត្តិការណ៍ពិសេសនេះរួមមានពិធីសម្ពោធសាខាថ្មី ផ្លូវ ២០០៤ របស់ក្រុមហ៊ុន Worldwide Motors Company (WMC) ពិធីប្រកាសជាផ្លូវការថា ក្រុមហ៊ុន Shiguang International Trading (Yangzhou) Co., Ltd នៅប្រទេសចិន ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldwide Motors Company នៅប្រទេសកម្ពុជា ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តពាក់ព័ន្ធសិទ្ធិផ្តាច់មុខលើការនាំចូលម៉ាករថយន្តល្បីៗមកពីប្រទេសចិន និងប្រកាសជាផ្លូវការនូវការប្រគល់សិទ្ធិផ្តាច់មុខលើការនាំចូលម៉ាករថយន្តល្បីៗជូនក្រុមហ៊ុន Worldwide Motors Company ដូចជា GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ។

    ក្រុមហ៊ុន Worldwide Motors Company (WMC) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ដែលសុទ្ធសឹងតែម៉ូដែលថ្មីសន្លាងដ៏ពេញនិយម មានរាងស្រស់សង្ហា បំពាក់ដោយម៉ាស៊ីនកម្លាំងខ្លាំង កម្រិតស្តង់ដារអន្តរជាតិ និងបច្ចេកវិទ្យាខ្ពស់ ផ្តល់កម្លាំងខ្លាំង ស៊ីប្រេងតិច គុណភាពខ្ពស់ ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពខ្ពស់ តួ និងសាក់ស៊ីរឹងមាំ ពោងសុវត្ថិភាព ហ្រ្វាំង ABS និង EBD ដែលអាចធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវថ្នល់។

    ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រក្រុមហ៊ុន Worldwide Motors Company (WMC): http://www.wmckh.com/

  • អត្ថបទទាក់ទង