ONE Championship ជាស្ថាប័នកីឡាយុទ្ធគុនចម្រុះធំជាងគេនៅអាស៊ី។ សង្វៀននេះ មានកីឡាករចម្រុះជាតិសាសន៍ ចូលរួមប្រកួតប្រជែង ដណ្ដើមខ្សែក្រវាត់ជាច្រើន តាមប្រភេទទម្ងន់ផ្សេងៗគ្នា ក្នុងប្រភេទវិញ្ញាសា MMA, Muay Thai និង Kickboxing។
ម្ចាស់ខ្សែក្រវាត់ទាំងអស់ នាពេលបច្ចុប្បន្នរបស់ ONE Championship មានដូចខាងក្រោម៖
វិញ្ញាសាយុទ្ធគុនចម្រុះ MMA
*បុរស ប្រភេទទម្ងន់ធ្ងន់ Heavyweight (ពី ១០២,២គីឡូក្រាម ដល់ ១២០,២គីឡូក្រាម)៖ Brandon Vera (ហ្វីលីពីន) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។ ធ្លាប់ប្រកួតការពារខ្សែក្រវាត់នេះ ២ដង។
Brandon Vera
ប្រភេទទម្ងន់ Light Heavyweight (ពី ៩៣,១គីឡូក្រាម ដល់ ១០២,១គីឡូក្រាម)៖ Aung La Nsang (មីយ៉ាន់ម៉ា) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Aung La Nsang ឈ្នះខ្សែក្រវាត់ ២ គឺ Light Heavyweight និង Middlleweight (ដូចបញ្ជាក់ខាងក្រោម)
ប្រភេទទម្ងន់ Middleweight៖ (ពី ៨៤គីឡូក្រាម ដល់ ៩៣គីឡុក្រាម)៖ Aung La Nsang (មីយ៉ាន់ម៉ា) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ ធ្លាប់ប្រកួតការពារ ៣ដង។
ប្រភេទទម្ងន់ Welterweight៖ (ពី ៧៧,២គីឡូក្រាម ដល់ ៨៣,៩គីឡូក្រាម)៖ Zebaztian Kadestam (ស៊ុយអែត) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ធ្លាប់ប្រកួតការពារ ១ដង។
Zebaztian Kadestam
ប្រភេទទម្ងន់ Lightweight៖ (ពី៧០,៤គីឡូក្រាម ដល់ ៧៧,១គីឡូក្រាម)៖ Christian Lee (សិង្ហបុរី) ឈ្នះខ្សែក្រវាត់កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Christian Lee
ប្រភេទទម្ងន់ Featherweight៖ (ពី ៦៥,៩គីឡូក្រាម ដល់ ៧០,៣គីឡូក្រាម)៖ Martin Nguyen (វៀតណាម-អូស្រ្ដាលី) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ ធ្លាប់ប្រកួតការពារ ៣ដង។
Martin Nguyen
ប្រភេទទម្ងន់ Bantamweight៖ (ពី ៦១,៣គីឡូក្រាម ដល់ ៦៥,៨គីឡូក្រាម)៖ Bibiano Fernandes (ប្រេស៊ីល) ឈ្នះខ្សែក្រវា់តនេះជាថ្មី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Bibiano Fernandes
ប្រភេទទម្ងន់ Flyweight (ពី ៥៦,៨គីឡូក្រាម ដល់ ៦១,២គីឡូក្រាម)៖ Adriano Moraes (ប្រេស៊ីល) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Adriano Moraes
ប្រភេទប្រភេទទម្ងន់ Strawweight (ពី ៥២,៣គីឡូក្រាម ដល់ ៥៦,៧គីឡូក្រាម)៖ Joshua Pacio (ហ្វីលីពីន) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Joshua Pacio
*នារី ប្រភេទប្រភេទទម្ងន់ Strawweight (ពី ៥២,៣គីឡូក្រាម ដល់ ៥៦,៧គីឡូក្រាម)៖ Xiong Jing Nan (ចិន) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។ ធ្លាប់ប្រកួតការពារ ៣ដង។
Xiong Jing Nan
ប្រភេទទម្ងន់ Atomweight (ត្រឹម ៥២,២គីឡូក្រាម)៖ Angela Lee (សិង្ហបុរី) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ ធ្លាប់ប្រកួតការពារ ៣ដង។
Angela Lee
វិញ្ញសាប្រដាល់ Muay Thai
*បុរស ប្រភេទទម្ងន់ Bantamweight៖ (ពី ៦១,៣គីឡូក្រាម ដល់ ៦៥,៨គីឡូក្រាម)៖ Nong-O Gaiyanghadao (ថៃ) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ ធ្លាប់ប្រកួតការពារ ១ដង។
Nong-O Gaiyanghadao
ប្រភេទទម្ងន់ Flyweight (ពី ៥៦,៨គីឡូក្រាម ដល់ ៦១,២គីឡូក្រាម)៖ Rodtang Jitmuangnon (ថៃ) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Rodtang Jitmuangnon
*នារី ប្រភេទទម្ងន់ Atomweight (ត្រឹម ៥២,២គីឡូក្រាម)៖ Stamp Fairtex (ថៃ) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Stamp Fairtex ឈ្នះខ្សែក្រវាត់ ២ នៅ ONE។ ខ្សែក្រវាត់មួយទៀត មានបញ្ជាក់នៅផ្នែកខាងក្រោម
វិញ្ញាសាប្រដាល់ Kickboxing
*បុរស ប្រភេទទម្ងន់ Lightweight (ពី៧០,៤គីឡូក្រាម ដល់ ៧៧,១គីឡូក្រាម)៖ Regian Eersel (ហូឡង់) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Regian Eersel
ប្រភេទទម្ងន់ Flyweight (ពី ៥៦,៨គីឡូក្រាម ដល់ ៦១,២គីឡូក្រាម)៖ Petchdam Petchyindee Academy (ថៃ) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Petchdam Petchyindee Academy
*នារី ប្រភេទទម្ងន់ Atomweight (ត្រឹម ៥២,២គីឡូក្រាម)៖ Stamp Fairtex (ថៃ) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។ មិនទាន់ប្រកួតការពារនៅឡើយទេ (រូបភាព Stamp Fairtex ខាងលើ)៕
អត្ថបទ៖ ឈិន មិថុនា Credit: Sabay