អ្នកប្រដាល់គុនចម្រុះ Conor McGregor បានដាក់គោលដៅចង់ត្រលប់មកកាន់សង្វៀន UFC វិញនៅចុងឆ្នាំនេះ និងប៉ងយកខ្សែក្រវាត់ខ្លួនដែលបាត់បង់មកវិញ។
កីឡាករសញ្ជាតិអៀរឡង់វ័យ៣១ឆ្នាំ មិនបានចូលរួមប្រកួត ចាប់តាំងពីប្រកួតចុងក្រោយចាញ់កីឡាកររុស្សី Khabib Nurmagomedov នៅកម្មវិធី UFC 229កាលពីខែតុលាឆ្នាំមុន។ បន្ទាប់មកនៅខែមីនា គេបានប្រកាសលើបណ្ដាញសង្គម Twitter ថាចូលនិវត្តន៍ពីកីឡាករ MMA ប៉ុន្តែពេលនេះបានបដិសេធករណីខាងលើទាំងស្រុង។
ក្នុងកិច្ចសម្ភាសន៍មួយ McGregor បានពិភាក្សាអំពីការវិលត្រឡប់មកកាន់ UFC វិញ ហើយបង្ហើបថាគេចង់ប្រកួតឲ្យបានមុនចូលឆ្នាំ២០២០។ អតីតម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់ Lightweight បាននិយាយទៀតថា តាមពិតទៅគេមានចេតនាត្រលប់មកកាន់សង្វៀនតាំងពីខែ កក្កដា ប៉ុន្តែគ្រានោះស្រាប់តែរបួសដៃ។
ចំណុចសំខាន់ដែល McGregor ប៉ងត្រឡប់មកកាន់សង្វៀនវិញនោះគឺ ចង់យកខ្សែក្រវាត់របស់គេមកវិញ ដែលបច្ចុប្បន្ន Khabib ជាអ្នកកាន់។ ក្នុងស្ថាប័ន UFC ជើងខ្លាំង McGregor ធ្លាប់គ្រងខ្សែក្រវាត់២ប្រភេទទម្ងន់ក្នុងពេលតែមួយគឺ Featherweight និង Lightweight។ តែក្រោយមកក៏បានដកហូតវិញ ដោយសារគេអសកម្មក្នុងការប្រកួត៕
«សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង