អ្នកលេងគុនចម្រុះរបស់រុស្ស៊ី Khabib Nurmagomedov បានឲ្យដឹងថាគេគ្មានចំណាប់អារម្មណ៍ក្នុងការប្រកួតម្ដងទៀតជាមួយ Conor McGregor នោះទេ។

ក្រោយយកឈ្នះជើងខ្លាំងរបស់សហរដ្ឋអាមេរិក Donald Cerreone កីឡាករ Conor McGregor ត្រូវបានស្ថាប័ន MMA ចង់ផ្គូផ្គូងឲ្យជួបសងសឹកជាមួយ Khabib Nurmagomedov លើប្រភេទទម្ងន់ Lightweights ជាមួយតម្លៃខ្លួននៃការប្រកួតខ្ពស់។

យ៉ាងណាមិញ កីឡាករមិនដែលស្គាល់ពាក្យថាចាញ់ Khabib បាននិយាយថាគេមិនចាប់អារម្មណ៍អំពីរឿងប្រកួតជាមួយ McGregor នោះទេ ទោះបានលុយច្រើនប៉ុណ្ណាក៏ដោយ ហើយអ្វីដែលនៅចំពោះមុខគឺគេកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយកីឡាករ Tony Ferguson នៅខែមេសាខាងមុខ។

ខ្ញុំមានការប្រកួតមួយនៅថ្ងៃទី១៨ ខែមេសា ដែលជាការប្រកួតដ៏ស្វិតស្វាញមួយ។ ប្រហែលជារយៈមួយខែកន្លះមកនេះខ្ញុំបានត្រៀមខ្លួនហ្វឹកហាត់ទាំងថ្ងៃទាំងយប់។ ខ្ញុំពិតជាភ្ញាក់ផ្អើលនៅពេលដែលសួរថាចង់ប្រកួតជាមួយគេ (McGregor) ម្ដងទៀត។

អ្នកប្រដាល់វាយ MMA ២៨ដងមិនធ្លាប់ចាញ់បានសង្កត់ធ្ងន់ថា៖ ឲ្យខ្ញុំ ១០០លានដុល្លារដើម្បីផ្ដួលគេជាថ្មីម្ដងទៀត? ខ្ញុំមិនគិតថាវាសមហេតុផលនោះទេ។ Khabib ឆ្លើយសំណួរលើតម្លៃខ្លួន ១០០លានដុល្លារ។

គួរឲ្យដឹងផងដែរថា Khabib និង McGregor ធ្លាប់ប្រកួតគ្នាម្ដងរួចមកហើយកាលពីខែតុលា ឆ្នាំ២០១៨ ក្នុងកម្មវិធី UFC 229 ដោយពេលនោះ Khabib បានផ្ដួលជើងខ្លាំងអៀរឡង់ Conor McGregor ឲ្យបោះបង់ការប្រកួតដោយការក្លេ.ក៕

Credit: Khmerlaod