ខ្សែបម្រើប្រយុទ្ធ Dries Mertens និងខ្សែប្រយុទ្ធ Fernando Llorente សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា ខណៈដែលក្រុមម្ចាស់ការពារតំណែងជើង Liverpool បានរងបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Napoli ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។
Mertens បានស៊ុតបាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស់មួយនៅនាទី ទី៨២ ហើយ Llorente បានបន្ថែមគ្រាប់បាល់ទី២នៅនាទីបន្ថែម ខណៈដែល Napoli បានបំពេញការសងសឹងចំពោះការចាញ់ក្នុងលទ្ធផល ១-០ កាលពីរដូវកាលមុន នៅកីឡដ្ឋាន Anfield ដែលបានធ្វើឲ្យក្រុមអ៊ីតាលីមួយនេះ ខកខានក្នុងការឈ្នះកៅអីទៅលេងវគ្គចាញ់ធ្លាក់។
ការរងបរាជ័យសម្រាប់ក្រុមរបស់លោក Jurgen Klopp ធ្វើឲ្យពួកគេក្លាយជាក្រុមម្ចាស់ជើងឯកកំពូលអឺរ៉ុបដំបូងគេ ក្នុងការចាញ់ក្នុងការប្រកួតបើកឆាក នៃយុទ្ធនាការនេះ បើគិតចាប់តាំងពីក្រុម AC Milan បានជួបការខកចិត្តដូចគ្នានេះកាលពីឆ្នាំ១៩៩៤។ ទោះបីជាយ៉ាងណា ក្រុម Liverpool ដែលកំពុងតែនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីដណ្តើមបានជ័យជម្នះ៥លើកជាប់ៗគ្នា នៅតែជាក្រុមមានក្តីសង្ឃឹមខ្ពស់រួមជាមួយនឹងក្រុម Napoli ក្នុងការឆ្លងផុតពូល E បើទោះបីក្រុម Salzburg បានយកឈ្នះលើក្រុម Genk ៦-២ ក៏ដោយ។
លោក Klopp ដែលបានកោតសរសើរក្រុមរបស់អ៊ីតាលីនោះ បានឲ្យដឹងថា៖ «យើងពិតជាមិនមានពេលវេលាដ៏វិជ្ជមាននៅរាត្រីនេះឡើយ។ យើងត្រូវការការប្រកួត២ ទៅ៣លើកទៀត ដើម្បីផ្លាស់ប្តូរតារាងចំណាត់ថ្នាក់ ប៉ុន្តែ វាហាក់បង្ហាញថា Napoli នឹងទៅវគ្គបន្ត»៕
ប្រភពព័ត៌មាន៖ Channel News Asia
`
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង
Liverpool ចាប់ផ្តើមការពារពាន Champions League ជាមួយនឹងការបរាជ័យនៅ Napoli
អត្ថបទទាក់ទង