http://www.ubet368.com/index.php?page=sports

លោក Massimiliano Allegri អតីតគ្រូបង្វឹកក្រុម Juventus កំពុងតែស្ថិតយ៉ាងប្រកៀកលើការយល់ព្រមចុះកិច្ចព្រមព្រៀង ដើម្បីក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមស្របពេល លោក ពេលកៅអីរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer បានស្ថិតក្នុងភាពមិនច្បាស់លាស់ក្រោយដឹកនាំយុទ្ធនាការរដូវកាលថ្មីមិនបានល្អ។

ប្រភពដដែលបន្តថាៈ ប្រសិនជាគ្មានអ្វីប្រែប្រួលទេ កិច្ចព្រមព្រៀងដែលមានតំលៃ ៦.៥លានផោនក្នុងមួយឆ្នាំកំពុងរង់ចាំអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Allegri រូបនេះប្រសិនក្រុម Man. United នៅតែមិនអាចរកឃើញជ័យជំនះដើម្បីកាត់បន្ថយ គម្លាតរវាងក្រុមកំពុងនាំមុខតារាង Liverpool ដែលកំពុងនាំមុខពួកគេ ១៥ពិន្ទុ មុនពេលពួគគេជួបប្រកួតគ្នានៅថ្ងៃអាទិត្យទី២០ តុលា ២០១៩ នេះ។

លោក Allegri ត្រូវបានប្រភពខាងលើចុះផ្សាយបន្ថែមទៀតថា ប្រសិនកិច្ចព្រមព្រៀងទទួលបានជោគជ័យដូចការរំពឹងទុកនោះគាត់និងនាំយកអតីតកីឡាកររបស់ខ្លួន ២រូបគឺ Emre Can និង Mario Mandzukic មកកាន់ទឹកដី Old Trafford ខណៈ Patrick Evra អាចនិងក្លាយជាជំនួយការគ្រូបង្វឹក។

ប្រភព៖ futaa

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/