ទោះបីជាមានពត៌មានចុះផ្សាយថាមានក្លឹបធំៗមួយចំនួនចង់បាន លោក Massimiliano Allegri ចូលមកដឹកនាំក្រុម Arsenal យ៉ាងណាក្តីក៏អតីតគ្រូបង្វឹក Juventus បានបង្ហើបប្រាប់ថាលោកនឹងមិនទាន់ត្រលប់មកដឹកនាំក្លឹបបាល់ទាត់ណាមួយវិញវិញទេពោលគឺរង់ចាំរហូតដល់ខែមិថុនា ២០២០ ខាងមុខនេះ។

គ្រូបង្វឹក លោក Allegri ធ្លាប់បានទទួលជោគជ័យកំលុងពេលដឹកនាំ Juventus ដោយបានឈ្នះពាន Serie A ចំនួន ៥ លើក។ អ្នកចាត់ការជនជាតិអ៊ីតាលីគឺជាបេក្ខភាពម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលត្រូវបានចម្រាញ់មកជំនួសតំណែងអតីតគ្រូបង្វឹក Unai Emery បន្ទាប់ពីលោក Freddie Ljungberg ត្រូវបានក្លឹបផ្តល់តួនាទីបណ្តោះអាសន្ន។