http://www.ubet368.com/index.php?page=sports

ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ នឹងចាប់ដំណើរការប្រកួតជាផ្លូវការ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិ នាព្រឹកម៉ោង ៧:៣០ ថ្ងៃសៅរ៍នេះ នឹងគ្រោងបញ្ជប់នៅល្ងាចថ្ងៃ ចន្ទទី២១ ខែតុលា ដើម្បីស្វែងរលជើងខ្លាំងប្រចាំឆ្នាំនេះ ខណៈការប្រជុំចាប់ឆ្នោត នឹងត្រូវធ្វើឡើងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលម៉ោង២ ថ្ងៃសុក្រនេះ។

សម្រាប់ការប្រកួតកីឡាវាយសីជើងឯកថ្នាក់ជាតិ នៅឆ្នាំនេះ មានកីឡាករ១៤៧នាក់ កីឡាការិនី៣១នាក់ និងគ្រូបង្វឹកចំនួន៥៩នាក់ សរុប២២៨នាក់ បានចូលរួម ហើយពួកគេ ត្រូវប្រកួតតំណាងឲ្យក្លិប-សមាមគមចំនួន១៨ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អត្តពលិកទាំង១៧៨នាក់នេះ នឹងត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាជាក្រុមបុរស វិញ្ញាសាឯកត្តជន ឬវាយទោលបុរសអាយុ១៩ឆ្នាំឡើង វាយទោលយុវជនអាយុក្រោម១៨ឆ្នាំ វាយទោលយុវជនអាយុក្រោម១៦ឆ្នាំ វាយទោលយុវជនអាយុក្រោម១៤ឆ្នាំ ប្រកួតនារីអាយុក្រោម១៨ឆ្នាំ វាយគូបុរសអាយុ១៩ឆ្នាំឡើង វាយគូយុវជនអាយុក្រោម១៨ឆ្នាំ វាយគូយុវជនអាយុក្រោម១៦ឆ្នាំ និងប្រកួតវាយគូនារីអាយុ១៩ឆ្នាំឡើង។

ចំពោះបទបញ្ជានៃការប្រកួត ត្រូវបានលោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រាប់ថា៖«រាប់បទបញ្ជានៃការប្រកួត គឺត្រូវអនុវត្តតាមច្បាប់កីឡាវាយសីអន្តរជាតិ ចុងក្រោយ»។ លោកបានបន្ថែមថា៖«ការប្រកួតជាក្រុម មានការកែប្រែ ដោយតម្រូវឲ្យកីឡាករប្រកួតគ្រប់ទាំង៥នាក់តែម្តង គឺមិនមែនប្រកួតឈ្នះទាំង៣ ហើយឈប់ប្រកួត ដូចឆ្នាំមុននោះទេ»៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/