http://www.ubet368.com/

បន្ទាប់ពីរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ខ្លួនគម្រប់លើកទី១០០នៃការរៀបចំការប្រកួតលំដាប់ពិភពលោកនៅជប៉ុន ONE Championship ត្រឡប់មកវិញនៅថ្ងៃសុក្រសប្ដាហ៍ក្រោយ ដែលក្នុងនោះមាន ៣ គូអាចអង្រួនកម្មវិធីកាន់តែអស្ចារ្យ។ កម្មវិធី ONE: DAWN OF VALOR នឹងធ្វើឲ្យទស្សនិកជនរំភើប ក្នុងនោះមានគូលំដាប់ពិភព ពីរគូប្រឈមមុខដាក់គ្នានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ៣គូខាងក្រោមនឹងអង្រួនបេះដូងអ្នកគាំទ្រនៅ ហ្សាកាតា និង ពិភពលោក។

#1 Priscilla Hertati Lumban Gaol Vs. Bozhena Antoniyar

អ្នកគាំទ្រក្នុងស្រុកនៅឥណ្ឌូណេស៊ីច្បាស់ជាបានឃើញវីរនារីរបស់ខ្លួន Priscilla Hertati Lumban Gaol ត្រឡប់មកលើសង្វៀនជាថ្មី។ កីឡាការិនីវ័យ ៣១ ឆ្នាំរូបនេះមិនដែលខកខានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយនៅទឹកដីរបស់ខ្លួន។ គេមានជំនាញប្រកួតបច្ចេកទេសខ្លាំងខាងផ្នែក វូស៊ូ ឬ ជំនាញប្រកួតនៅក្ដាររេញដើម្បីបញ្ចប់គូប្រកួត។ នៅក្នុងកម្មវិធី ONE: DAWN OF VALOR, Priscilla ត្រូវប្រឈមនឹងជើងខ្លាំង Bozhena Antoniyar ដែលពូកែខាងកណ្ដាប់ដៃ និង ប្រកួតបានល្អនៅលើសង្វៀនលំដាប់អន្តរជាតិ។ ជើងឯកមកពីមីយ៉ាន់ម៉ា ជំនាញខាងប្រដាល់ បានទទួលជ័យជម្នះ ២ លើកដំបូងដោយវាយដៃគូឲ្យសន្លប់ក្នុងនោះវ៉ៃដៃគូឲ្យសន្លប់លឿនម្ដងក្នុងប្រវត្តិសាស្ត្ររបស់ ONE នៃការប្រកួតគូកីឡាការិនី។ លើសពីនេះ គេអាចតស៊ូប្រកួតបានល្អទល់នឹងជើងខ្លាំងវៀតណាម Bi Nguyen កាលខែ សីហា។

#2 John Lineker Vs. Muin Gafurov

ONE Championship បានចាប់គូក្ដៅគគុកគួរឲ្យចាប់អារម្មណ៍រវាង John Lineker និង Muin Gafurov។ ឈ្មោះក្រៅរបស់ Lineker បានមកពីការប្រើកណ្ដាប់ដៃឲ្យគូប្រជែងសន្លប់មិនគួរឲ្យជឿ និង បញ្ចប់ដោយកម្លាំងដៃធ្ងន់ៗ។ ឈ្មោះហៅក្រៅរបស់ Lineker គឺ «Hands of Stone»។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះតែងតែធ្វើឲ្យគូប្រកួតសន្លប់ដោយសារកណ្ដាប់មហាកម្លាំងរបស់ខ្លួន ហើយ រូបគេក៏ពូកែរកចន្លោះប្រហោងវាយបានល្អផងដែរ។ នេះជាការឡើងសង្វៀន ONE Championship លើកដំបូងនៅរដ្ឋធានី ហ្សាកាតា និងជួបគូប្រកួតដ៏ល្អ Muin Gafurov ឬ “Tajik” ។ កីឡាករវ័យ ២៣ ឆ្នាំមកពីតាហ្សីគីស្ថាន មិនចាញ់ច្រាប និង មានកម្លាំងដៃពេញដោយថាមពល ដោយមិនញញើតនឹង «Hands Of Stone»។ ជាមួយគ្នានោះ គេមានជំនាញខាងទាត់ផងដែរ ដែលអាចធ្វើឲ្យការប្រកួតកាន់តែជក់ចិត្ត។ កីឡាករទាំងពីរ មិនដែលស្គាល់រសជាតិសន្លប់នោះឡើយ ដូច្នេះ ថ្ងៃទី ២៥ តុលា ជាថ្ងៃ ដែលអាចរង្គើសង្វៀន និង មានកំណត់ត្រាប្រែប្រួល។

#3 Adrian Mattheis Vs. Stefer Rahardian

នេះជាគូល្អជាងគេក្នុងចំណោមកីឡាករឥណ្ឌូណេស៊ីប៉ះគ្នា ៤ គូរនៅ ONE: DAWN OF VALOR។ ជើងខ្លាំង Adrian Mattheis ឬ ហៅថា «Papua Badboy» ត្រូវប្រឈមនឹងមិត្តរួមជាតិ Stefer Rahardian។ កីឡាករវ័យ២៦ឆ្នាំមកពី ហ្សាកាតា បានធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ ក្នុងប្រភេទទម្ងន់ Strawweight។ កាលពីពីរឆ្នាំមុន Stefer Rahardian បានទទួលជ័យជម្នះដល់ ៧ ដង។ គេជាជើងឯក ONE Strawweight Indonesia Tournament Champion ដែលមានក្បាច់ប្រកួតគ្រប់ប្រភេទ និង បញ្ចប់គូ ប្រកួតជារឿយៗ។

បែបណាក្ដី Stefer Rahardia ឬ គេស្គាល់ថា «The Lions» មានអាវុធប្រកបដោយគ្រោះថ្នាក់ ។ កីឡាករមកពីក្លិប Bali MMA មានជំនាញប្រកួតនៅលើទីលាន ដូច្នេះគេនឹងប្រើបញ្ញាដើម្បីឈានទៅរកការផ្ដួល និង ប្រើក្បាច់បញ្ចប់គូប្រកួតបានលឿន។ ប៉ុន្តែ រូបគេត្រូវគិតលើការគេចកណ្ដាប់ដៃដ៏គ្រោះថ្នាក់របស់ «Papua Badboy» ដែរ។

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់នៅ ONE: DAWN OF VALOR នៅថ្ងៃទី ២៥ តុលាខាងមុខពីប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយបន្តផ្ទាល់ដោយ CBS។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683