ក្លិប Inter Milan និង Manchester United កំពុងតែចាប់អារម្មណ៍លើការចុះហត្ថលេខាជាមួយនឹងតារាឆ្នើមអន្តរជាតិអាល្លឺម៉ង់ Thomas Mueller ដែលបានបាត់បង់តំណែងក្នុងជម្រើសទាំង ១១នាក់ដំបូងរបស់គេនៅក្លិប Bayern Munich។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មានអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ជារឿយៗស្ថិតជាកីឡាករបម្រុង នៅរដូវកាលនេះ ពោលគឺបន្ទាប់ពី Philippe Coutinho ដែលលោកគ្រូបង្វឹក Niko Kovac របស់ក្លិប Bayern ពេញចិត្តឲ្យលេងក្នុងតួនាទីខ្សែបម្រើប្រយុទ្ធច្រើនជាង។
បើយោងទៅតាមទស្សនាវដ្តី Kicker ការចាប់អារម្មណ៍របស់ក្លិប Inter កំពុងតែបង្ហាញឲ្យឃើញយ៉ាងច្បាស់ ហើយក្លិបយក្សរបស់អ៊ីតាលីមួយនេះ អាចនឹងនាំយក Muller ទៅកាន់ទីក្រុង Milan ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករា ស្របពេលដែលកាសែត Sport Bild បានចេញផ្សាយថា ក្លិប Man United របស់ក្របខ័ណ្ឌ Premier League ដែលធ្លាប់បានទាក់ទងផ្ទេរ Mueller កាលពីមុន ក៏ចាប់អារម្មណ៍ផងដែរ។
Mueller ដែលជាប់កិច្ចសន្យាជាមួយនឹងក្លិប Bayern ដល់ឆ្នាំ២០២១នោះ បានចូលលេងក្នុងជម្រើសដំបូងទាំងកម្រ ជាលើកទី៥របស់គេនៅរដូវកាលនេះ ដោយលេងក្នុងតួនាទីខ្សែបម្រើស្លាបស្តាំ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Olympiakos ៣-២ ក្នុងក្របខ័ណ្ឌ Champions League ដោយជួយឲ្យ Robert Lewandowski រកបានគ្រាប់បាល់២គ្រាប់។
នៅពេលដែលត្រូវបានចោទសួរពីអនាគតរបស់គេនៅឯក្លិប Bayern Mueller បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Athens ថា៖ «ខ្ញុំកំពុងតែព្យាយាមផ្តោតលើការលេងបាល់។ ការពិភាក្សាផ្សេងៗ នឹងឈានដល់ទីបញ្ចប់យ៉ាងយឺតៗ»៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង